NEWS
Lionel Messi ទំនងជាមិនបានលេងព្រឹត្តិការណ៍អូឡាំពិកនៅរដូវក្តៅនេះនោះទេដោយសារតែមូលហេតុនេះ
2024-04-08 09:04:36
កីឡាករឆ្នើម Lionel Messi ប្រហែលជាមិនបានលេងព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងប៉ារីសប្រទេសបារាំងនៅរដូវក្តៅនេះនោះទេ ដោយសារតែគាត់មិនត្រូវបានគ្រូបង្វឹកជ្រើសរើស។
គួរឲ្យដឹងផងដែរថា ប្រទេសអាហ្សង់ទីនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយក្នុងការចូលលេងកីឡាអូឡាំពិកនេះ ហើយសម្រាប់វិញ្ញាសាបាល់ទាត់គឺតម្រូវចំពោះឈុត U23 ដែលមានកីឡាករអាហ្សង់ទីនអាយុក្រោម 23 ឆ្នាំចំនួន 18 នាក់ និងកីឡាករលើសអាយុដែលត្រូវបានកោះហៅចំនួន 03 នាក់។ យ៉ាងណាមិញ បើតាមសម្តីរបស់លោក Javier Mascherano អ្នកចាត់ការទូទៅរបស់ក្រុម U23 អាហ្សង់ទីនបានឲ្យដឹងថា គាត់និងមិនជ្រើសយកកីឡាករ Lionel Messi ជាកីឡាករលើសអាយុឲ្យចូលលេងអូឡាំពិកនេះនោះទេ ពោលគឺមាន 03 នាក់ផ្សេងទៀតដែលលោកជ្រើសរើសរួមមាន ខ្សែប្រយុទ្ធរបស់ក្លឹប Manchester City កីឡាករ Julian Alvarez អ្នកចាំទីរបស់ក្លឹប Aston Villa កីឡាករ Emiliano Martinez និងកីឡាករ Nicolas Otamendi ។
គួររំលឹកឡើងវិញថា កន្លងមក Lionel Messi ក៏ធ្លាប់បានលេងព្រឹត្តិការណ៍អូឡាំពិកផងដែរ កាលពីឆ្នាំ 2008 នៅទីក្រុងប៉េកាំងប្រទេសចិន ហើយកាលនោះគាត់ក៏បានជួយឲ្យអាហ្សង់ទីនឈ្នះមេដាយមាសផងដែរ ៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport