NEWS
លោក Thomas Tuchel ឆ្លើយតបទៅកាន់អ្នករិះគន់គាត់ភ្លាមៗក្រោយដឹកនាំ Bayern Munich ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ UCL
2024-04-18 09:04:18
គ្រូបង្វឹករបស់ក្លឹប Bayern Munich លោក Thomas Tuchel បានធ្វើការឆ្លើយតបភ្លាមៗទៅកាន់អ្នករិះគន់គាត់ ក្រោយពីគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះបានដឹកនាំក្លឹប FC Bayern Munich ឲ្យឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League តាមរយៈការយកឈ្នះទៅលើក្លឹបកាំភ្លើងធំ Arsenal 1-0 នៅជើងទីពីរក្នុងទឹកដីរបស់ខ្លួន និងសរុបលទ្ធផលទាំងពីរជើង 3-2 កាលពីយប់មិញ។
គួររំលឹកឡើងវិញថា Bayern Munich ក្រោមការដឹកនាំរបស់លោក Thomas Tuchel រដូវកាលនេះពួកគេបានរបូតឱកាសលើកពានចំនួនពីរហើយរួមមាន ពានរង្វាន់ Bundesliga ដែលពួកគេគ្រង 11 ឆ្នាំជាប់ៗគ្នា ប៉ុន្តែរដូវកាលនេះបានទៅលើក្លឹប Bayer Leverkusen និងពានរង្វាន់ DFB-Pokal ។ យ៉ាងណាមិញ បន្ទាប់ពីបញ្ចប់ការប្រកួតជាមួយ Arsenal កាលពីយប់មិញលោក Thomas Tuchel បានផ្ញើរសារទៅកាន់អ្នករិះគន់គាត់ទាំងឡាយថា លទ្ធផលឈ្នះ Arsenal នេះ ពេញចិត្តហើយឫនៅ ? អ្នករិះគន់ខ្ញុំទាំងឡាយ។ ខ្ញុំបានដឹកនាំ Bayern Munich ឲ្យឡើងទៅកាន់វគ្គបួនក្រុមចុងក្រោយហើយវាពិតជាសប្បាយណាស់បន្ទាប់ពីបានយកឈ្នះក្លឹបកំពូលមួយមកពី Premier League ។
រដូវកាលរបស់ខ្ញុំមិនទាន់បញ្ចប់ទេ បេសកកម្មបន្ទាប់យើងត្រូវប៉ះជាមួយ Real Madrid ហើយខ្ញុំនិងធ្វើឲ្យគ្រប់គ្នាបានភ្លឺភ្នែក។ គួរឲ្យដឹងផងដែរថា លោក Thomas Tuchel គឺជាគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ដំបូងគេដែលដឹកនាំក្លឹប 03 ផ្សេងគ្នាឲ្យឡើងមកកាន់វគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ដែលរួមមានដឹកនាំក្លឹប FC Bayern Munich ឥឡូវនេះ។ ដឹកនាំ Chelsea ឲ្យលើកពានកាលពីរដូវកាលឆ្នាំ 2021 និងដឹកនាំ PSG ឲ្យឡើងវគ្គផ្តាច់ព្រ័ត្រកាលពីរដូវកាលឆ្នាំ 2020 ៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport