ប្រសិនបើថ្ងៃណាមួយមានឱកាស Trent Alexander-Arnold មានក្តីស្រមៃចង់អញ្ជើញកីឡាករ 03 រូបនេះមកញាំអាហារពេលល្ងាចជាមួយរូបគេ
2024-04-18 09:04:16
កីឡាករឆ្នើមរបស់ក្លឹប Liverpool កីឡាករ Trent Alexander-Arnold បាននិយាយពីបំណងប្រាថ្នារបស់រូបគេថា ប្រសិនបើថ្ងៃណាមួយមានឱកាសខ្លួននិងអញ្ជើញបុគ្គលដ៏អស្ចារ្យនៅក្នុងវិស័យបាល់ទាត់ 03 រូបនេះមកញាំអាហារពេលល្ងាចជាមួយគ្នា។ តាមរយៈការចូលរួមកម្មវិធី The Overlap របស់ប៉ុស្តិទូរទស្សន៍ Sky Bet កីឡាករ Trent Alexander-Arnold ត្រូវបានលោក Gary Neville សួរថាតើរូបគេចង់ញាំអាហាររួមតុគ្នាជាមួយនិងកីឡាកររូបណា ? ភ្លាមៗនោះ Arnold បានឆ្លើយតបទៅវិញថា មាន 03 នាក់ដែលរូបគេចង់។
ទីមួយគឺ វីរបុរសរបស់ក្លឹប Liverpool លោក Steven Gerrard ។ ទីពីរទីបីគឺ អតីតវីរបុរសរបស់ក្លឹប Real Madrid កីឡាករ Cristiano Ronaldo និងលោក Zinedine Zidane ។ គួរឲ្យដឹងផងដែរថា Trent Alexander-Arnold មិនដែលមានឱកាសបានលេងជាមួយលោក Steven Gerrard នោះទេ ប៉ុន្តែគាត់ជ្រើសរើសគឺត្រឹមត្រូវខ្លាំងណាស់ដោយសារតែយើងគ្រប់គ្នាបានដឹងហើយថា Steven Gerrard គឺជាវីរបុរសរបស់ក្លឹបហង្សក្រហម Liverpool ដោយបង្ហាញខ្លួនបានចំនួន 710 ប្រកួត ស៊ុតបញ្ចូលទីបានចំនួន 186 គ្រាប់ និង Assist បានចំនួន 157 លើក។
សម្រាប់ Cristiano Ronaldo វិញ Arnold ធ្លាប់លេងតទល់ជាមួយ CR7 បានចំនួន03 លើកក្នុងនាមជាគូប្រជែងគ្នាម្នាក់នៅ Real Madrid ម្នាក់នៅ Liverpool ។ ចំណែកឯលោក Zinedine Zidane វិញអាចនិយាយបានថាជាគំរូមួយដ៏ល្អដែល Trent Alexander-Arnold គួរតែរៀនសូត្រនិងយកតម្រាប់តាមគាត់ ៕