NEWS
កីឡាករ Casemiro ប្រាប់ពីចំណុចដូចគ្នារវាង Cristiano Ronaldo និង Kylian Mbappe
2024-04-21 10:04:23
ជា Idol និង Fan គ្នាទៅហើយ មានចំណុចដូចគ្នាខ្លះមានអីចម្លែក ? ខណៈដែល Casemiro ដែលធ្លាប់រួមជើងជាមួយនឹង Cristiano Ronaldo នៅ Santiago Bernabeu បានប្រាប់ពីចំណុចដូចគ្នាមួយរាង Cristiano Ronaldo និងខ្សែប្រយុទ្ធបារាំង Kylian Mbappe ។​ Casemiro បច្ចុប្បន្នកំពុងប្រកបអាជីពនៅបិសាចក្រហម Manchester United បានថ្លែងប្រាប់ទៅកាន់ El Chiringguito ថា “Mbappe បានរំលឹកខ្ញុំពី Cristiano Ronaldo ។ គាត់តែងតែស្រេកឃ្លានគ្រាប់បាល់នៅលើទីលាន ។ អ្នកគួរតែប្រុងប្រយ័ត្នចំពោះគាត់ ព្រោះថាគាត់នឹងអាចស៊ុតបញ្ចូលទីបានគ្រប់ពេល ។ Cristiano ក៏ដូចគ្នាដែរ” ។
ខ្សែបម្រើសញ្ជាតិប្រស៊ីល Casemiro ធ្លាប់លេងរួមជើងជាមួយនឹង Cristiano Ronaldo ជាង 5 រដូវកាលនៅ Real Madrid និងធ្លាប់ឈ្នះ UEFA Champions League 4 ដងជាមួយគ្នាមុនពេល Ronaldo ចាកចេញទៅចូលរួមជាមួយ Juventus ខណៈដែល Casemiro បន្តឈ្នះ Champions League លើកទី 5 ជាមួយអធិរាជសរ ។ អ្នកទាំងពីរបានលេងជាមួយគ្នាម្តងទៀតនៅបិសាចក្រហមក្នុងរយៈពេលខ្លីមុនពេល Ronaldo ទៅចូលរួមជាមួយ Al Nassr ។ បើយើងនិយាយពី Mbappe វិញរូបគេតែងតែចាត់ទុកតារាឆ្នើមសញ្ជាតិ Portugal Cristiano Ronaldo ថាជានិមិត្តរូបរបស់ខ្លួនដែលចង់យកគម្រូតាម ។
ដូច្នេះមិនចម្លែកទេដែលរូបគេមានភាពស្រដៀងគ្នាទៅនឹង Idol របស់ខ្លួន ។ ស្ថិតនៅក្នុងវ័យ 25 ឆ្នាំ Mbappe បានវ៉ាដាច់ Zlatan Ibrahimovic និង Edinson Cavani ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេសម្រាប់ក្រុមអ្នកមានបារាំង Paris Saint-Germain រួចទៅហើយ ដោយរូបគេមានគ្រាប់បាល់សរុប 253 គ្រាប់ តាមពីក្រោយដោយលេខពីរ Edinson Cavani 200 គ្រាប់ និងលេខបី Zlatan Ibrahimovic មាន 156 គ្រាប់ ។ រូបគេអាចនឹងចាកចេញពី PSG ដោយនឹងទៅចូលរួមជាមួយស្តេចសរក្រោយបញ្ចប់រដូវកាលនេះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗក្នុងពេលកន្លងមក ។
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport