កីឡាករឆ្នើមរបស់ Chelsea ម្នាក់អាចនឹងចាកចេញក្រោយបញ្ចប់រដូវកាលក្រោយ
2023-04-23 03:04:15
កីឡាករ Mateo Kovacic នឹងឈានចូលដល់ 12 ខែចុងក្រោយនៃកិច្ចសន្យារបស់គាត់នៅ Stamford Bridge នៅរដូវក្តៅនេះ ហើយភាគរយនៃការបន្តរកុងត្រាថ្មីហាក់កើតឡើងតិចតួចបំផុត ដែលបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងច្រើនពីក្រុមធំៗនៅ Premier League ។ Chelsea គ្រោងនឹងធ្វើតាមផែនការថ្មីរបស់ពួកគេ
ដែលថាកីឡាករណាដែលមិនបានបន្តកុងត្រាថ្មីក្នុងរយៈពេលពីរឆ្នាំចុងក្រោយនៃកិច្ចព្រមព្រៀង ពួកគេនឹងរៀបចំលក់តែម្តង ប្រសិនបើគាត់បដិសេធមិនចុះហត្ថលេខាលើការបន្ត ។ ភ្នាក់ងាររបស់ Kovacic គ្រោងនឹងនិយាយជាមួយ Chelsea នៅប៉ុន្មានថ្ងៃខាងមុខអំពីស្ថានភាពនេះ ប៉ុន្តែប្រភពពី 90 នាទីបានអោយដឹងថា ពួកគេក៏កំពុងរៀបចំកាលវិភាគនៃការពិភាក្សាជាមួយភាគី Premier League ជាច្រើនដែលបានបង្ហាញចំណាប់អារម្មណ៍លើកីឡាកររូបនេះផងដែរ ។ដោយក្នុងនោះ Manchester City , Manchester United និង Liverpool សុទ្ធតែត្រូវបានរំពឹងថានឹងជួបពិភាក្សាជាមួយអ្នកតំណាងរបស់ Kovacic ដោយបានបង្ហាញពីចំណាប់អារម្មណ៍លើខ្សែបម្រើរូបនេះក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ។