NEWS
កីឡាករ Jude Bellingham តាមស្មើរកំណត់ត្រាមួយនេះរបស់ CR7 នៅក្នុងជំនួប El Classico
2024-04-23 10:04:49
កីឡាករ Jude Bellingham បានធ្វើតាម Cristiano Ronaldo ដោយក្លាយជាកីឡាកររបស់ក្លឹប Real Madrid ទីពីរក្នុងរយៈពេល 09 ឆ្នាំដែលអាចស៊ុតបញ្ចូលទីទៅលើក្លឹប Barcelona នៅក្នុងជំនួប El Classico បានទាំងពីរជើងតែម្តងក្នុងមួយរដូវកាល។
គួររំលឹកឡើងវិញថា នៅក្នុងការប្រកួតជើងទីពីរក្នុងក្របខ័ណ្ឌ Laliga កាលពីម្សិលមិញនេះក្លឹប Real Madrid បានយកឈ្នះក្លឹប Barcelona ដោយលទ្ធផល 3-2 ក្នុងនោះកីឡាករ Jude Bellingham ជាអ្នកស៊ុតគ្រាប់ជ័យជំនះឲ្យអធិរាជសរនៅនាទីទី 90+1 ។ សម្រាប់ការប្រកួតកាលពីជើងទីមួយ Jude Bellingham ក៏បានស៊ុតបញ្ចូលទីទៅលើក្លឹប Barcelona ផងដែរនៅក្នុងខែតុលា ឆ្នាំ2023 នៅកីឡដ្ឋាន Olympic Lluis Companys ។
ទន្ទឹមនិងនោះសម្រាប់​ Cristiano Ronaldo វិញគាត់គឺជាម្ចាស់កំណត់ត្រាដោយធ្លាប់ស៊ុតបញ្ចូលទីទៅលើក្លឹប Barcelona ទាំងពីរជើងកាលពីរដូវកាលឆ្នាំ 2014-2015 រួមមានការឈ្នះ 3-1 ក្នុងដី និងចាញ់ 2-1 ក្រៅដី ៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport