NEWS
អតីតកីឡាករ Barcelona មួយរូបប្រាប់ថា Messi មិនមែនជាប្រធានក្រុមល្អបំផុតនោះទេ
2024-04-28 09:04:29
ខ្សែបម្រើសញ្ជាតិក្រូអាត Ivan Rakitic ដែលធ្លាប់លេងជាមួយនឹង Lionel Messi នៅ Barcelona ចន្លោះពីឆ្នាំ 2014 ដល់ 2020 បានអះអាងថា Messi មិនអាចបញ្ជារកូនក្រុមបានល្អនៅពេលដែលគាត់ធ្វើជាប្រធានក្រុមឡើយ ។ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi ត្រូវបានតែងតាំងជាប្រធានក្រុមនៅទឹកដី Camp Nou ក្រោយការចាកចេញរបស់ខ្សែបម្រើចាស់វស្សា Ander Iniesta ។
ដោយ Rakitic បាននិយាយថា “Messi ជាកីឡាករល្អបំផុតនៅក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែពេលខ្លះគាត់មិនមែនជាប្រធានក្រុមដែលល្អបំផុតនោះទេ ដោយសារតែគាត់មិនសូវចេះបញ្ជារកូនក្រុមអោយធ្វើអ្វីដែលពួកគេត្រូវធ្វើ នោះក៏ដោយសារតែគាត់មានលក្ខណៈពិសេស និងប្លែកពីគេ” ។ គួរអោយដឹងផងដែរថាកីឡាករ Lionel Messi បានចាកចេញពី Barcelona និងទៅចូលរួមជាមួយ Paris Saint-Germain នៅក្នុងឆ្នាំ 2021 និងបន្តទៅចូលរួមជាមួយក្រុម Inter Miami ក្នុងឆ្នាំ 2023 ។
រីឯខ្សែបម្រើក្រូអាត Ivan Rakitic បានចាកចេញពី Barcelona ក្នុងឆ្នាំ 2020 ដោយទៅចូលរួមជាមួយនឹងក្លឹបចាស់របស់គេ Sevilla ខណៈដែលបច្ចុប្បន្នរូបគេកំពុងប្រកបអាជីពនៅ Al Shabab ក្នុងក្របខ័ណ្ឌ Saudi Pro League ។
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport