កីឡាករ 02 រូបរបស់ Chelsea ដែល Barcelona ចង់បាននៅរដូវក្ដៅនេះ
2023-04-24 04:04:35
យោងតាមប្រភព Mirror បានអោយដឹងថាក្លឹប Barcelona នៅតែមានសង្ឃឹមក្នុងការចុះហត្ថលេខាលើកីឡាករ N'Golo Kante និង Emerick Aubameyang នៅរដូវក្តៅនេះ។ ខ្សែបម្រើសញ្ជាតិបារាំងវ័យ 32 ឆ្នាំ Kante អាចចាកចេញក្នុងនាមជាភ្នាក់ងារឥតគិតថ្លៃនៅចុងបញ្ចប់នៃរដូវកាលនេះ បើទោះបីជាក្រុមតោខៀវកំពុងពិភាក្សាជាមួយគាត់អំពីកិច្ចព្រមព្រៀងថ្មីក៏ដោយ។ ក្លឹបអ្នកមានបុណ្យ ទំនងជាត្រៀមខ្លួនរួចរាល់ហើយ ប្រសិនបើគាត់មិនព្រមស្នាក់នៅ Chelsea បន្ត។មួយវិញទៀតពួកគេក៏សង្ឃឹមថាក្រុមតោខៀវនឹងបញ្ចប់កិច្ចសន្យារបស់ Aubameyang នៅរដូវក្តៅនេះដើម្បីជួយសម្រួលដល់ការផ្ទេរដោយឥតគិតថ្លៃទៅកាន់ទឹកដី Camp Nou ។ កីឡាករអន្តរជាតិហ្គាបុងអាយុ 33 ឆ្នាំរូបនេះបានចូលរួមជាមួយក្លឹបយក្សនៅអង់គ្លេសពីក្លឹប Barcelona ក្នុងកិច្ចសន្យារយៈពេល 2 ឆ្នាំក្នុងខែកញ្ញា។ ចាប់តាំងពីពេលនោះមក គាត់មិនសូវបានលេងជាទៀងទាត់នោះទេសម្រាប់ក្លឹបថ្មីរបស់គាត់ ដោយចាប់ផ្តើមត្រឹមតែ 10 ប្រកួតប៉ុណ្ណោះក្នុងការប្រកួតនៅរដូវកាលនេះ។
គួរអោយដឹងផងដែរថាបច្ចុប្បន្ន FC Barcelona មានការខ្វះខាត់ខ្សែប្រយុទ្ធបំរុងសម្រាប់ជំនួសកីឡាករ វ័យ 34 ឆ្នាំ Robert Lewandowski ដែលបានស្ថិតក្នុង ទម្រង់លេងមិនសូវល្អសម្រាប់ក្លឹបក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។