កីឡាករ 05 នាក់ Man United គ្រោងនិងយកមកជំនួសកន្លែង Marcus Rashford
2024-04-29 02:04:46
Marcus Rashford បានទទួលរងការរិះគន់ជាច្រើនពីសំណាក់អ្នកគាំទ្រជាច្រើន ដោយសារតែរូបគេបង្ហាញទម្រង់លេងមិនសូវបានល្អនោះទេឲ្យក្លឹប Manchester United នៅរដូវកាលនេះ។ កាលពីរដូវកាលមុនគាត់ស៊ុតបញ្ចូលទីបានចំនួន 17 គ្រាប់នៅ Premier League ចំណែកឯរដូវកាលនេះគាត់ស៊ុតបញ្ចូលទីបានតែ 07 គ្រាប់ប៉ុណ្ណោះ។ ដោយសារតែហេតុនេះហើយទើបធ្វើឲ្យបិសាចក្រហមកំពុងតែគិតគូរពិចារណាចង់លក់គាត់ចេញ ហើយនេះគឺជាកីឡាករ 05 នាក់ដែលបិសាចក្រហមគ្រោងនិងយកមកជំនួស ៖
ទីមួយគឺកីឡាករ Donyell Malen របស់ក្លឹប Borussia Dortmund ទីពីរគឺកីឡាករ Pedro Neto របស់ក្លឹប Wolver Hamton ទីបីគឺកីឡាករ Kingsley Coman របស់ក្លឹប Bayern Munich
ទីបួនគឺកីឡាករ Michael Olise របស់ក្លឹប Crystal Palace ទីប្រាំគឺកីឡាករ Nico Williams របស់ក្លឹប Athletic Club ៕