NEWS
កីឡាករ Robert Lewandowski លើកឡើងច្បាស់ៗថា 02 នាក់នេះគឺជាកីឡាករល្អបំផុតនៅអឺរ៉ុបបច្ចុប្បន្ននេះ
2024-04-30 10:04:30
ខ្សែប្រយុទ្ធរបស់ក្លឹប Barcelona កីឡាករ Robert Lewandowski បានដាក់ឈ្មោះកីឡាករដែលល្អបំផុតចំនួន 02 នាក់នៅអឺរ៉ុបនាពេលបច្ចុប្បន្ននេះ។
នៅក្នុងបទសម្ភាសន៍នោះដែរ មានមតិជាច្រើនបានលើកឡើងថា កីឡាករ Harry Kane ខ្សែប្រយុទ្ធរបស់ក្លឹប Bayern Munich សាកសមបំផុតក្នុងនាមជាកីឡាករល្អបំផុតនៅអឺរ៉ុបនាពេលឥឡូវនេះ ប៉ុន្តែសម្រាប់គំនិតរបស់ Robert Lewandowski បែរជាមិនយល់ស្របនិងបានច្រានចោលឈ្មោះរបស់ Harry Kane ទៅវិញ។
ក្នុងនោះដែរ អតីតកីឡាកររបស់ក្លឹប Bayern Munich រូបនេះបានឲ្យដឹងថា កីឡាករ 02 រូបដែលគាត់គិតថាជាកីឡាករបាល់ទាត់ដែលល្អបំផុតនៅអឺរ៉ុបនាពេលបច្ចុប្បន្ននេះមានដូចជា ទីមួយគឺខ្សែប្រយុទ្ធរបស់ក្លឹប PSG កីឡាករ Kylian Mbappe និងទីពីរគឺខ្សែបម្រើរបស់ក្លឹប Real Madrid កីឡាករ Jude Bellingham ៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport