NEWS
Daniel Sturridge ដូចឆ្លងវេលាទាយការប្រកួត Bayern ប៉ះ Real Madrid ច្បាស់ដូចថ្ងៃ
2024-05-01 10:05:25
អតីតកីឡាករឆ្នើមរបស់ក្លឹប Liverpool លោក Daniel Sturridge ហាក់ដូចជាឆ្លងពេលវេលាអញ្ចឹង ដោយសារតែគាត់បានវិភាគការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីមួយពានរង្វាន់ UEFA Champions League រវាងក្លឹប FC Bayern Munich ទល់និងក្លឹប Real Madrid នៅកីឡដ្ឋាន Allianz Arina ត្រូវច្បាស់ៗសឹងតែ 100% តែម្តង។
ក្នុងនោះដែរ នៅមុនការប្រកួតប៉ុន្មានម៉ោង Daniel Sturridge បានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនថា កីឡាករ Leroy Sane របស់ក្លឹប Bayern Munich នឹងក្លាយជាបញ្ហាធំនៅយប់នេះ ហើយរូបគេនឹងអាចរកគ្រាប់បាល់បាន ខណៈដែលកីឡាករ Harry Kane នឹងទាត់បញ្ចូលទីបានដូចគ្នាតាមរយៈការស៊ុតបាល់ប៉េណាល់ទី។
ជាក់ស្តែង រឿងនេះពិតជាបានកើតឡើងមែន ដោយកីឡាករ Leroy Sane ពិតជាបានទាត់បញ្ចូលទីទៅលើក្លឹប Real Madrid បានមួយគ្រាប់ពិតមែន ខណៈដែលកីឡាករ Harry Kane ក៏ពិតជាបានទាត់បាល់ពិន័យ 11 ម៉ែត្រចូលបានមួយគ្រាប់ទៀត ខណៈដែលលទ្ធផលចុងក្រោយក្រុមទាំងពីរបានត្រឹមស្មើគ្នា 2-2 ។ យ៉ាងណាមិញ សម្រាប់ការប្រកួតដ៏ធំយប់មិញនេះមិនទាន់អាចកាត់សេចក្តីបាននៅឡើយទេថា ក្រុមមួយណានិងត្រូវឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដោយអ្វីៗនិងត្រូវសម្រេចនៅជើងទីពីរទឹកដី Santiago Bernabue របស់ក្លឹប Real Madrid វិញម្តង​ ៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport