កីឡាករ Karim Benzema បានត្រឡប់ទៅ Real Madrid វិញ
2024-05-04 09:05:42
ខ្សែប្រយុទ្ធរបស់សញ្ជាតិបារាំងនិងក្រុម Al Ittihad កីឡាករ Karim Benzema បានធ្វើដំណើរត្រឡប់ទៅកាន់ Real Madrid វិញដើម្បីសម្រាកព្យាបាលរបួស ។ ម្ចាស់ពានរង្វាន់ Ballon D’or ឆ្នាំ 2022 រូបនេះបានចាកចេញពីកីឡដ្ឋាន Santiago Bernabeu កាលពីឆ្នាំ 2023 ដោយបានទៅចូលរួមជាមួយក្រុមដែលមានមូលដ្ឋាននៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត Al Ittihad ។
កីឡាករ Karim Benzema បានស៊ុតបញ្ចូលទីចំនួន 16 គ្រាប់ចេញពីការលេង 33 ប្រកួត ប៉ុន្តែរូបគេក៏បានខកខានការប្រកួត 2 លើកចុងក្រោយរបស់ក្លឹប ខណៈដែល Al Ittihad បានធ្លាប់ចេញពីពានរង្វាន់ King’s Cup ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័តក្រោមថ្វីជើងរបស់ក្រុម Al Hilal ។ យ៉ាងណាមិញថ្មីៗនេះត្រូវបានគេដឹងកីឡាករ Karim Benzema បានត្រឡប់ទៅ Real Madrid វិញដើម្បីសម្រាកព្យាបាលរបួស ។
យោងតាមសេចក្តីថ្លែងការណ៍របស់ Al Ittihad បានសរសេរថា “Karim Benzema បានត្រឡប់ទៅ Real Madrid ដើម្បីពិនិត្យសុខភាពទាក់ទងនឹងរបួសដែលគាត់ទទួលរងនៅក្នុងរដូវកាលនេះ នៅក្នុងទំនាក់ទំនងរវាងបុគ្គលិកពេទ្យរបស់ Al Ittihad និង Real Madrid” ។ គួរអោយដឹងផងដែរថា Benzema គ្រោងនឹងស្នាក់នៅប្រទេសអេស្ប៉ាញរហូតដល់សប្តាហ៍ក្រោយ មុនពេលរូបគេត្រឡប់មកបំពេញភារកិច្ចជាមួយ Al Ittihad វិញ ។