NEWS
លោក Xavi បានពោលពាក្យបែបនេះក្រោយ Real Madrid គ្រងជើងឯក Laliga
2024-05-06 08:05:53
គ្រូបង្វឹករបស់ក្រុមអ្នកមានបុណ្យ FC Barcelona លោក Xavi Hernandez បានរិះគន់យ៉ាងខ្លាំងចំពោះទម្រង់លេងកូនក្រុមរបស់លោកបន្ទាប់ពីពួកគេទទួលរងបរាជ័យក្រោមថ្វីជើងក្រុម Girona ក្នុងលទ្ធផល 4-2 កាលពីរាត្រីយប់មិញនេះ ។ ជាការពិតក្រុមអ្នកមានបុណ្យត្រូវតែព្យាយាមយកឈ្នះទៅលើ Girona ដើម្បីបង្អាក់ដំណើរក្នុងការឆ្ពោះទៅរកការឈ្នះពានរង្វាន់របស់ Real Madrid តែផ្ទុយទៅវិញពួកគេបែរជាទទួលរងបរាជ័យជាហេតុធ្វើអោយ Real Madrid ក្លាយជាជើងឯកតែម្តង ។
អ្នកមានបុណ្យបានធ្វើការនាំមុខទៅលើក្រុម Girona ក្នុងលទ្ធផល 2-1 នៅតង់ទីមួយតែក៏ត្រូវក្រុមឈ្មោះស្រដៀងជីវ៉ាន់ស៊ុយមួយនេះ Comeback ចប់ 90 នាទីក្នុងលទ្ធផល 4-2 ធ្វើអោយ Barcelona ធ្លាក់មកកាន់ចំណាត់ថ្នាក់លេខបីដោយតាមពីក្រោយ Girona ចំនួនមួយពិន្ទុ ខណៈដែលការប្រកួតសេសសល់ចំនួនបួនប្រកួតទៀតដូច្នេះមានន័យថា Barcelona នៅសល់តែឱកាសដណ្តើមលេខពីរតែប៉ុណ្ណោះ ។
យ៉ាងណាមិញលោក Xavi ដែលជាគ្រូបង្វឹកក៏បានរិះគន់ទៅកាន់ទម្រង់លេងរបស់ក្រុម​ ថាកង្វះភាពចាស់ទុំ និងបានឈ្លៀតជូនពរទៅដល់គូប្រជែង Real Madrid បន្ទាប់ពីពួកគេគ្រងជើងឯកពានរង្វាន់ Laliga ផងដែរ ។ ដោយលោកបាននិយាយថា​ “Real Madrid ឈ្នះពិន្ទុច្រើនជាងគេ ដូច្នេះសូមអបអរសាទរចំពោះពួកគេ” ។ គួរអោយដឹងផងដែរថា​ Barcelona នៅសល់ការប្រកួតចំនួនបួនទៀតដែលត្រូវប្រជែងចំណាត់ថ្នាក់លេខពីរ ដែលបួនប្រកួតនោះមានដូចជា Real Sociedad – Almeria – Rayo Vallecano និង Sevilla ។
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport