NEWS
បើឈ្នះបានពាន បើចាញ់បានលុយ តើ Dortmund នឹងជ្រើសយកមួយណា ?
2024-05-12 09:05:35
ក្រុម Borussia Dortmund បានឡើងទៅកាន់វគ្គផ្តាច់ព្រ័តពានរង្វាន់លីគកំពូលអ៊ឺរ៉ុប UEFA CHAMPIONS LEAGUE ហើយបន្ទាប់ពីបានទម្លាក់ក្រុមអ្នកមានបារាំង Paris Saint-Germain ទាំងពីរជើងក្នុងលទ្ធផល 2-0 ។ ពួកគេនឹងត្រូវប្រឈមមុខនឹងក្រុមស្តេចត្រាញ់របស់ UCL តែម្តងនោះគឺក្រុមអធិរាជសរ Real Madrid បន្ទាប់ពីពួកគេបានបំបាក់ក្រុមមកពីលីគជាមួយ Borussia Dortmund ដែរនោះគឺក្រុម FC Bayern Munich សរុបលទ្ធផលទាំងពីរជើង 4-3​ ។
យ៉ាងណាមិញក្រុមអធិរាជពណ៌លឿង Borussia Dortmund នឹងត្រូវធ្វើការសម្រេចចិត្តដ៏ធំមួយថា តើរវាងពាននិងលុយ តើយកមួយណា ។ ប្រសិនបើក្រុម​Borussia Dortmund ឈ្នះពានរង្វាន់ UEFA CHAMPIONS LEAUGE ពួកគេនឹងទទួលបានប្រាក់រង្វាន់ក្នុងនាមជាជើងឯកចំនួន 20 លានអ៊ឺរ៉ូ ។ តែបើពួកគេចាញ់ពួកគេនឹងទទួលបានទឹកប្រាក់ចំនួន 25 លានអ៊ឺរ៉ូពីក្រុម ។ ឆ្ងល់ហើយមែនទេ ថាហេតុអ្វីចាញ់សោះបានលុយច្រើនជាង ។
នៅក្នុងកុងត្រាផ្ទេររបស់កីឡាករ Jude Bellingham មកកាន់ Real Madrid មានឃ្លាមួយបានសរសេរថាប្រសិនបើ Jude Bellingham អាចជួយអោយស្តេចសរឈ្នះពានរង្វាន់ UEFA CHAMPIONS LEAGUE បានស្តេចសរនឹងត្រូវបង់ប្រាក់ទៅអោយ Dortmund ចំនួន 25 លានអ៊ឺរ៉ូ​ ។ ដូច្នេះមានន័យថាកីឡាករ Jude Bellingham នឹងត្រូវលេងការប្រកួតវគ្គផ្តាច់ព្រ័តពានរង្វាន់ UEFA CHAMPIONS LEAGUE ជាលើកដំបូងរបស់ខ្លួនដោយត្រូវប៉ះជាមួយនឹងក្រុមចាស់របស់ខ្លួនតែម្តង ។ ចុះប្រសិនបើអ្នកទាំងអស់គ្នាជាម្ចាស់ក្លឹបវិញតើអ្នកទាំងអស់គ្នានឹងយកលុយឬក៏យកពានរង្វាន់ ។
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport