NEWS
ក្លឹប PSG ចង់បានតារាឆ្នើមរបស់ Seria A មួយរូបក្រោយការចាកចេញរបស់ Mbappe
2024-05-15 09:05:49
ក្លឹបអ្នកមានបារាំង Paris Saint-Germain បានដាក់ការចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធរបស់ Napoli គឺកីឡាករ Victor Osimhen ដើម្បីមកជំនួសដំណែងរបស់ Kylian Mbappe ដែលនឹងចាកចេញ ។ ខ្សែប្រយុទ្ធសញ្ជាតិបារាំងវ័យ 25 ឆ្នាំរូបនេះបានប្រកាសចាកចេញពីក្លឹបហើយក្រោយរួមរស់អស់រយៈពេល 7 ឆ្នាំ ។ យោងទៅតាមការចុះផ្សាយកន្លងមក PSG គ្រោងនឹងធ្វើពិធីលារគ្នាមួយរវាងក្លឹបនិង Mbappe ក្នុងពេលឆាប់ៗនេះ ខណៈដែល Real Madrid ក៏នឹងត្រៀមរៀបចំកម្មវិធីដើម្បីស្វាគមន៍រូបគេក្រោយបញ្ចប់ភារកិច្ចក្នុងវគ្គផ្តាច់ព្រ័តពានរង្វាន់ UEFA Champions League ផងដែរ ។
យោងតាមសារព័ត៌មាន Gazzetta របស់អ៊ីតាលីបានរាយការណ៍ថាក្រុមអ្នកមានបារាំងបានចាប់អារម្មណ៍យ៉ាងខ្លាំងទៅកាន់ខ្សែប្រយុទ្ធរបស់ Napoli គឺកីឡាករ Victor Osimhen ដើម្បីមកជំនួសកន្លែងរបស់ Kylian Mbappe ដែលនឹងចាកចេញក្នុងពេលដ៏ខ្លីខាងមុខនេះ ។ គួរអោយដឹងផងដែរថា Mbappe បានចំណាយពេលសរុប 7 ឆ្នាំក្នុងការលេងអោយ PSG ក្នុងនោះគេចូលលេងសរុបបាន 305 ប្រកួតនិងស៊ុតបញ្ចូលទីបាន 255 គ្រាប់ក្លាយជាកីឡាករដែលស៊ុតចូលបានច្រើនជាងគេបំផុតសម្រាប់ PSG តាមពីក្រោយដោយ Edinson Cavani និង Zlatan Ibrahimovich ។
លើសពីនោះគេក៏បានជួយអោយក្លឹបឈ្នះពានរង្វាន់ជាច្រើនដែលមានដូចជា ជើងឯកលីគកំពូលបារាំង 6 ដង ។ Coupe de France​ 3 ដង​ ។ French League Cup 2 ដងនិង Trophee Des Champion ចំនួនបីដង ។
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport