Cristiano Ronaldo ស្នើរសុំឲ្យក្លឹប Al-Nassr ទិញយកកីឡាករម្នាក់របស់ក្លឹប Manchester United
2024-05-17 10:05:35
តាមរយៈការចុះផ្សាយរបស់សារព័ត៌មាន The Mirror បានឲ្យដឹងថា តារាឆ្នើមរបស់ក្លឹប Al-Nassr កីឡាករ Cristiano Ronaldo បានស្នើរសុំឲ្យក្លឹបចុះហត្ថលេខាលើកីឡាករ Bruno Fernandes របស់ក្លឹបបិសាចក្រហម Manchester United ។
យ៉ាងណាមិញ សម្រាប់ក្លឹប Al-Nassr ត្រូវបានរំពឹងថាពួកគេគ្រោងនិងចំណាយទឹកប្រាក់ប្រមាណជាង 80-90 លានផោនដើម្បីទាក់ទាញ Bruno Fernandes មកកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។ ប៉ុន្តែអ្វីដែលសំខាន់នោះគឺ កិច្ចសន្យារបស់កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះជាមួយ Manchester United នៅសល់ចំនួន 02 ឆ្នាំទើបផុតកំណត់ ខណៈពេលដែលសក្តានុពលរបស់គាត់នៅកីឡដ្ឋាន Old Trafford បច្ចុប្បន្នមិនសូវជាសំខាន់ប៉ុន្មាននោះទេ។
គួររំលឹកឡើងវិញថា ចាប់តាំងពី CR7 ផ្ទេរមកដល់ក្លឹប Al-Nassr ពួកគេទិញបានកីឡាករឆ្នើមៗជាច្រើនរបស់អឺរ៉ុបដូចជាកីឡាករ Sadio Mane, Aymeric Laporte និងកីឡាករ Marcelo Brozovic ជាដើម ៕