NEWS
ខ្លាចាស់ពីររូបនេះរបស់ Real Madrid អាចនឹងបន្តកុងត្រាមួយរដូវកាលទៀតជាមួយនឹងក្លឹប
2024-05-19 12:05:21
Luka Modric បានយល់ព្រមបន្តនៅ Real Madrid ហើយ Toni Kroos ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី ដោយបញ្ចប់ការរំពឹងទុកជុំវិញអនាគតរបស់ពួកគេនៅក្លឹប។ កីឡាករឆ្នើមពីររូបរបស់ Real Madrid ក្នុងទសវត្សរ៍ចុងក្រោយនេះ ត្រូវបានគេរាយការណ៍ថានឹងស្នាក់នៅក្នុងរដ្ធធានីអេស្ប៉ាញ មួយរដូវកាលទៀត។ Modric និង Kroos ទាំង​ពីរ​អស់​កុងត្រា​នៅ​រដូវ​ក្ដៅ​នេះ ប៉ុន្តែ​ចង់​នៅ​តែ​ជា​ផ្នែកមួយ​ក្នុង​ក្រុម​របស់លោក Carlo Ancelotti។
ប្រភពMarca រាយការណ៍ថាប្រធាន Florentina Perez កំពុងតែសង្កេតដោយផ្ទាល់ថាការបន្តត្រូវបានយល់ព្រមជាមួយនឹងកីឡាករពីរូបនេះ។ មួយវិញទៀតរបាយការណ៍នេះក៏បាននិយាយថា ប្រធានក្លឹបបានអន្តរាគមន៍ និងជាអ្នកធ្វើឱ្យបញ្ចប់កិច្ចព្រមព្រៀងដើម្បីរក្សាកីឡាករទាំងពីរនៅមួយរដូវកាលទៀត។ លោក Perez បានរៀបចំកិច្ចប្រជុំផ្សេងគ្នាជាមួយក្រុម ហើយបានយល់ព្រមបន្តរយៈពេលមួយឆ្នាំជាមួយ Modric ខណៈដែល Kroos ត្រូវបានផ្តល់ជូនកិច្ចសន្យាថ្មី។
ទោះបីជាតួរនាទីរបស់ពួកគេនៅលើទីលានត្រូវបានកម្រិតក្នុងរដូវកាលនេះក៏ដោយ ប៉ុន្តែ Modric និង Kroos នាំមកនូវកម្រិតមិនអាចជំនួសបាននៃបទពិសោធន៍ និងភាពជាអ្នកនាំលេងដល់ក្រុម Real Madrid ។ គួរអោយដឹងថា ជាមួយនឹងអនាគតរបស់ពួកគេហាក់ដូចជាត្រូវបានរំពឹងយ៉ាងខ្ពស់ដើម្បីឈ្នះក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League នៅថ្ងៃទី 1 ខែមិថុនា។ Real Madrid កំពុងតែប្រជែងយកកំណត់ត្រាឈ្នះលើកទី 15 នៅវគ្គផ្តាច់ព្រ័ត្រ ខណៈដែល Modric និង Kroos អាចទទួលបានពានរង្វាន់ជាលើកទី 5 និងទីលើកទី 4 របស់ពួកគេផងដែរ។
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport