NEWS
កីឡាករ Varane អាចនឹងទៅចូលរួមជាមួយក្លឹបនៅ Mexico មួយនេះ
2024-05-19 12:05:20
យោងទៅកាន់ការចុះផ្សាយរបស់ ESPN បានអះអាងថាក្រុមដែលមានមូលដ្ឋាននៅលីគកំពូល Mexico Tigres បានចាប់អារម្មណ៍ទៅលើខ្សែការពារ Raphael Varane បន្ទាប់ពីរូបគេប្រកាសចាកចេញពីបិសាចក្រហម Manchester United ។ គួរបញ្ជាក់ថាខ្សែការពារវ័យ 31 ឆ្នាំរូបនឹងចាកចេញពីទឹកដី Old Trafford នៅពេលដែលកិច្ចសន្យារបស់គេផុតកំណត់នៅរដូវកាលនេះ ។ រូបគេបានចូលរួមជាមួយបិសាចក្រហមក្រោយការចាកចេញពី Real Madrid និងរួមរស់ជាមួយក្លឹបអស់រយៈពេលបីឆ្នាំ Varane បានចូលលេងអោយបិសាចក្រហមសរុប 67 ប្រកួតគិតគ្រប់ការប្រកួតទាំងអស់ ។
មានក្លឹបជាច្រើនបានដាក់ការចាប់អារម្មណ៍ទៅលើរូបគេដែលមានដូចជាក្លឹបនៅអារ៉ាប់ Juventus, Bayern Munich និង Tigres របស់ Mexico ។ Raphael Varane បាននិយាយនៅលើ Instagram ផ្ទាល់ខ្លួនថា “ជូនចំពោះអ្នកគាំទ្ររបស់ Manchester United ទាំងអស់ វាពិតជាអស្ចារ្យណាស់ក្នុងរយៈពេលបីឆ្នាំដែលបានលេងអោយក្លឹបពិសេសនេះ និងពាក់អាវមួយនេះ ។ នៅលើកដំបូងនៅពេលដែលខ្ញុំបានលេងនៅ Old Trafford ក្នុងនាមជាកីឡាកររបស់ Manchester United បរិយាកាសគឺពិតជាល្អខ្លាំងណាស់​។
ខ្ញុំបានលង់ស្រលាញ់ក្លឹបមួយនេះ​ក៏ដូចជាអ្នកគាំទ្រផងដែរ ។ សម្រាប់កូនរបស់ខ្ញុំទីនេះប្រៀបដូចជាផ្ទះរបស់ពួកគេ ។​ វានឹងក្លាយជាកន្លែងដ៏ពិសេសមួយនៅក្នុងជីវិតរបស់ខ្ញុំ” ។ គួរអោយដឹងផងដែរថា Raphael Varane បានខកខានការប្រកួតចំនួន 8 លើកចុងក្រោយសម្រាប់បិសាចក្រហម ខណៈដែលការប្រកួតចុងក្រោយរបស់គេគឺចាប់តាំងពីចាញ់តោខៀវ Chelsea 4-3 កាលពីខែមេសាមកម្ល៉េះ ប៉ុន្តែរូបគេអាចនឹងសង្ឃឹមថានឹងបានចូលលេងក្នុងការប្រកួតវគ្គផ្តាច់ព្រ័តពានរង្វាន់ FA Cup ទល់នឹង Manchester City ។
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport