កីឡាករ Ederson Moraes ប្រឈមនឹងអវត្តមានក្នុងព្រឹត្តិការណ៍ Copa America
2024-05-21 09:05:24
អ្នកចាំទីរបស់ក្រុមមេឃខៀវ Manchester City កីឡាករ Ederson Moraes ប្រឈមនឹងអវត្តមានក្នុងពានរង្វាន់Copa America ដោយសារតែរបួសភ្នែករបស់គេ ។ Ederson Moraes បានរងរបួសភ្នែកនៅពេលដែលគេបានប៉ះទង្គិចជាមួយនឹងខ្សែការពារ Cristian Romero ក្នុងជំនួប Manchester City ទល់នឹង Tottenham Hotspur ។ របួសភ្នែករបស់គេបានធ្វើអោយគេខកខានការប្រកួតចុងក្រោយរបស់ Manchester City និងការប្រកួតវគ្គផ្តាច់ព្រ័តពានរង្វាន់ FA Cup ទល់នឹង Manchester United ។
លើសពីនោះ Ederson ក៏នឹងខកខានការប្រកួតពានរង្វាន់ Copa America នៅសហរដ្ឋអាមេរិកដែលនឹងចាប់ផ្តើមនៅថ្ងៃទី 20 ខែមិថុនាខាងមុខនេះផងដែរ ។ អវត្តមានរបស់គេបានធ្វើអោយគ្រូបង្វឹករបស់ក្រុមជម្រើសជាតិប្រស៊ីលលោក Dorival Junior បានដាក់ឈ្មោះរបស់អ្នកចាំទីវ័យ 34 ឆ្នាំរបស់ Sao Paulo កីឡាករ Rafael មកជំនួសដំណែងដៃទីពីរនៅក្នុងក្រុមជម្រើសជាតិជំនួសវិញ ។ មែនទែនទៅកីឡាករ Ederson Moraes គឺជាអ្នកចាំទីដៃទីពីររបស់ក្រុមជម្រើសជាតិប្រស៊ីលនោះទេ ប៉ុន្តែរូបគេក៏ជាតួអង្គដ៏សំខាន់នៅក្នងតំណែងមួយនេះផងដែរ នៅពេលដែលគ្រូបង្វឹកត្រូវការរូបគេអោយចូលលេងនៅក្នុងករណីចាំបាច់ណាមួយដើម្បីជំនួស Alisson Becker ម្តងម្កាល ។
ជុំវិញបញ្ហានេះត្រូវបានគេជឿជាក់ថា Alisson Becker នឹងរ៉ាប់រ៉ងដំណែងអ្នកចាំទីតែម្នាក់ឯងពេញមួយព្រឹត្តិការណ៍ Copa America តែម្តង ។ គួរអោយដឹងផងដែរថាក្រុមជម្រើសជាតិប្រេស៊ីលកំពុងស្វែងរកជ័យជម្នះក្នុងការក្លាយជាជើងឯក Copa America ជាលើកទី 10 នៅក្នុងប្រវត្តសាស្ត្ររបស់ពួកគេ ខណៈដែលពួកគេស្ថិតនៅពូល D ជាមួយក្រុមជម្រើសជាតិ Colombia, Paraguay និង Costa Rica ។