Maguire នៅតែបន្តនៅលេងឲ្យ Man Utd
2024-07-29 10:07:53
ខ្សែការពារ Harry Maguire បាននិយាយទៅកាន់សារព័ត៌មាន Sky Sports កាលពីពេលថ្មីៗនេះថា គេមិនចាកចេញពីក្លឹប Manchester United នៅបន្តលេងដដែលនៅរដូវកាលក្រោយ។Maguire បាននិយាយថា៖ ទាល់តែក្លឹបនិយាយថាចង់លក់ខ្ញុំចេញ ឬខ្ញុំលែងចង់នៅលេងក្លឹបនេះទៀត ទើបខ្ញុំចាកចេញពីក្លឹបនេះ "។កីឡាករនេះបន្តថា៖" អ្វីដែលខ្ញុំបានឮពីក្លឹបនេះ ក៏ដូចជាអ្វីដែលខ្ញុំបានបង្ហាញទៅកាន់ក្លឹបនេះគឺខ្ញុំជាផ្នែកមួយនៃអនាគតរបស់ក្លឹបនេះ។ វាដល់ពេលហើយ ដែលយើងត្រូវខិតខំធ្វើយ៉ាងណាធ្វើឲ្យក្លឹបនេះជោគជ័យម្ដងទៀត អាចប្រកួតប្រជែងយកឈ្នះពានធំៗបាន "។
កីឡាករនេះក៏បានលើកឡើងពីការអន់ចិត្តដោយមិនបានចូលលេងប្រកួត FA Cup វគ្គផ្ដាច់ព្រ័ត្រឲ្យ Man Utd ក៏ដូចជា Euro 2024 ឲ្យក្រុមជម្រើសជាតិអង់គ្លេស។ ដោយគេបានរៀបរាប់ថា ប៉ុន្មានខែមកនេះជាពេលវេលាដ៏អាក្រក់បំផុតក្នុងអាជីពរបស់គេ។កាលពីរដូវកាលកន្លងទៅនេះ Maguire មានរបួសធំៗពីរដង ដែលធ្វើឲ្យមានការខកខានមិនបានប្រកួតច្រើនប្រកួត។
យ៉ាងណាទាក់ទងនឹងអនាគតរបស់ Maguire នៅ Man Utd គឺមានការប្រទាញប្រទង់រហូតមកដោយពេលខ្លះកីឡាករនេះអាចនឹងចាកចេញ ពេលខ្លះកីឡាករនេះនៅបន្ត យ៉ាងណាខណៈនេះកីឡាករនេះនឹងនៅបន្ត ដោយមានកុងត្រារហូតដល់ឆ្នាំ២០២៥៕