ចាញ់ Newcastle 6-1 ថ្ងៃមុន Tottenham Hotspur ដកគ្រូបង្វឹកចោលដូចស្ពៃ
2023-04-26 09:04:35
កាលពីចុងខែមិនាកន្លងទៅនេះក្លឹប Tottenham Hotspur បានសម្រេចចិត្តបញ្ចប់តំណែងលោក Antonio Conte បន្ទាប់ពីការខកចិត្តមួយចំនួនចំពោះការដឹកនាំរបស់គាត់ ។ នឹងបានតែងតាំងលោក Cristian Stellini ជាគ្រូបង្វឹកបណ្តោះអាសន្ន ។ យ៉ាងណាមិញកាលពីយប់ថ្ងៃទី 23 ក្នុងការប្រកួតជុំទី 32 ក្នុងក្របខ័ណ្ឌ Premier League ក្រុម Tottenham Hotspur បានភ្លាត់ចាញ់ក្រុមសារិកាព្រៃ Newcastle យ៉ាងអាម៉ាស់ក្នុងលទ្ធផល 6-1 ។
បន្ទាប់ពីការចាញ់ក៏ឃោឃៅនេះលោក Daniel Levy ដែលជាប្រធានក្លឹបរបស់Tottenham Hotspur បានចេញសេចក្តីថ្លែងការមួយដោយបានសម្រេចបញ្ចប់ការងាររបស់លោក Cristian Stellini ក្រោយដឹកនាំបានតែជាងមួយខែតែប៉ុណ្ណោះនឹងបានតែងតាំងជំនួយការគ្រូបង្វឹកលោក Ryan Mason ជាគ្រូបង្វឹកបណ្តោះអាសន្ន ។
គួរអោយដឹងផងដែរថាបច្ចុប្បន្នក្រុមTottenham Hotspur កំពុងតែស្ថិតនៅលេខ 5 ក្នុងតារាង Premier League ក្រោយឆ្លងកាត់ 32 ប្រកួតដោយក្នុងនោះ ឈ្នះ 16 ស្មើ 5 និងចាញ់ 11 មាន 53 ពិន្ទុតាមពីក្រោយក្រុមលេខ 4 Manchester United ចំនួន 6 ពិន្ទុ ។