NEWS
Valentin Castellanos បង្ហាញពីអារម្មណ៍របស់ខ្លួនក្រោយស៊ុតចូល Real Madrid បានបួនគ្រាប់
2023-04-26 10:04:25
កីឡាករ​ Castellanos បានជួយអោយ Girona ទទួលជ័យជម្នះ 4-2 លើក្រុម Real Madrid កាលពីថ្ងៃយប់មិញ ដោយស៊ុតបញ្ចូលទីបាន 4 គ្រាប់ម្នាក់ឯងដែលធ្វើឱ្យគាត់ស៊ុតបញ្ចូលទីបាន 11 គ្រាប់ហើយនៅក្នុងរដូវកាលនេះ ។ គ្រាប់​បាល់​ទាំង​បួន​គ្រាប់​របស់​គេ បានធ្វើអោយគេក្លាយជាកីឡាករដែល​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​ទល់​នឹង Real Madrid ក្នុង​មួយ​ប្រកួត​ក្នុង​ការ​ប្រកួត​លីគ​កំពូល​របស់​អេស្ប៉ាញ​ចាប់​តាំង​ពី​ឆ្នាំ 1947 មកម្ល៉េះ ។
គាត់​បាន​ប្រាប់ Movistar បន្ទាប់ពីចប់ការប្រកួតថា "វាជាយប់មួយនៃក្តីសុបិន យើង​កំពុង​ប្រកួត​ជាមួយ​ក្រុម​ដ៏​ល្អ​បំផុត​មួយ​ក្នុង​ពិភពលោក ហើយ​ខ្ញុំ​មិន​អាច​នឹក​ស្មាន​ដល់​ថា ខ្ញុំ​នឹង​ស៊ុត​បញ្ចូល​ទី​បាន​បួនគ្រាប់នោះទេ ។ ខ្ញុំនឹងភ្លក់រសជាតិរបស់វាជាមួយអ្នកគាំទ្រ គ្រួសារខ្ញុំ សាច់ញាតិរបស់ខ្ញុំនៅប្រទេសអាហ្សង់ទីន ដែលតែងតែគាំទ្រខ្ញុំ។ រវាង MLS និងនៅទីនេះ នេះគឺជារឿងពីរផ្សេងគ្នា។ ការស៊ុតបញ្ចូលទីទល់នឹងក្រុម Real Madrid គឺជាសុបិនដែលកើតឡើងរួចទៅហើយ ខ្ញុំស៊ុតបញ្ចូលទីបាន 4 គ្រាប់ អ្នកសាកស្រម៉ៃទៅមើលថាខ្ញុំរំភើបចិត្តប៉ុណ្ណា” ។
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport