NEWS
អតីតខ្សែបម្រើជម្រើសជាតិបែលហ្ស៊ីក Radja Nainggolan ត្រូវចាប់ខ្លួនពាក់ព័ន្ធការជួញដូរគ្រឿងញៀន
2025-01-30 01:01:18
អតីតកីឡាករជម្រើសជាតិបែលហ្ស៊ិក និងជាសមាជិកក្លិប Lokeren-Temse នាពេលបច្ចុប្បន្ន ខ្សែបម្រើ Radja Nainggolan ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការស៊ើបអង្កេតលើការជួញដូរគ្រឿងញៀនជាតិកូកាអ៊ីនពីអាមេរិកខាងត្បូងទៅកាន់អឺរ៉ុប។ ការិយាល័យរដ្ឋអាជ្ញាសាធារណៈទីក្រុង Brussels បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយថា សារធាតុកូកាអ៊ីនត្រូវបានជួញដូរតាមរយៈកំពង់ផែទីក្រុង Antwerp ។ តាមការអនុវត្តរបស់អាជ្ញាធរបែលហ្ស៊ិក មិនបានបញ្ចេញឈ្មោះ Nainggolan ទេ ដោយគ្រាន់តែប្រាប់ឈ្មោះនិងអាជីពរបស់គេប៉ុណ្ណោះ។ ទោះយ៉ាងណា ការចាប់ខ្លួននេះត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
ក្រុមការងារគ្រប់គ្រងរបស់ កីឡាករវ័យ៣៦ឆ្នាំ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters ទេ។ សម្រាប់ ក្លិប Lokeren-Temse របស់ Radja Nainggolan វិញ បាននិយាយថា កីឡាកររូបនេះបានអវត្តមានពីការហ្វឹកហាត់ជាច្រើនថ្ងៃមកហើយ។ ក្លិបបានបន្ថែមថា ពួកគេគោរពការសន្មត់ថា កីឡាករគ្មានកំហុស ហើយបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទៀត។
កាលពីឆ្នាំមុន អតីតកីឡាករអន្តរជាតិហូឡង់ Quincy Promes ត្រូវបានកាត់ទោសអោយជាប់ពន្ធនាគាររយៈពេល៦ ឆ្នាំដោយតុលាការហូឡង់សម្រាប់ការជាប់ពាក់ព័ន្ធក្នុងការរត់ពន្ធកូកាអ៊ីន ១៣៦០ គីឡូក្រាម តាមរយៈកំពង់ផែបែលហ្ស៊ិកទៅកាន់ប្រទេសហូឡង់ក្នុងការដឹកជញ្ជូនចំនួន២ដងនៅឆ្នាំ ២០២០៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport