NEWS
Modric ថា​ក្រូ​អាត​មាន​ស្មារតី​លេង​ដូច​ Real Madrid
2022-12-14 12:12:50
កីឡាករ​វ័យ ៣៧​ឆ្នាំ​ Modric បាន​ប្រាប់​អ្នក​សារព័ត៌​មាន​ថា ក្រុម​ក្រូ​អាត​មាន​ស្មារតី​លេង​ដូច​ក្រុម​ Real Madrid ពោល​គឺ​ប្រឹង​លេង​រហូត​ដល់​ទី​បញ្ចប់ ហើយ​មិន​ព្រម​ចុះ​ចាញ់​ងាយៗ។ ក្រូ​អាត​ត្រូវ​ប៉ះ​ជាមួយ​អាហ្សង់ទីន​ក្នុង​វគ្គ​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុង​កម្មវិធី World Cup ២០២២។ ក្រុម​ក្រូអាត​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ក្នុង​ World Cup ឆ្នាំ​នេះ។ ក្រូ​អាត​បាន​ទម្លាក់​ជប៉ុន​នៅ​វគ្គ​ ១៦ ក្រុម​ចុង​ក្រោយ និង​ទម្លាក់​ក្រុម​ខ្លាំង​ប្រេស៊ីល​នៅ​វគ្គ​ជម្រុះ​បន្ទាប់។ ក្រូអាត​បាន​យក​​ឈ្នះ​ដោយ​បង្ហាញ​ប្រៀប​ក្នុង​វគ្គ​ទាត់​បាល់ ១១ ម៉ែត្រ ទាំង ២ ប្រកួត​នោះ។ សូម​បញ្ជាក់​ថា កាល​ពី​ World Cup ២០១៨ ក្រូ​អាត​ ក៏​បាន​ទទួល​បាន​ជោគជ័យ​ប្រកប​ដោយ​ផ្លែផ្កា​ជា​ច្រើន ដោយ​ក្រុម​ជម្រើស​ជាតិ​បាន​ឈាន​រហូត​ទៅ​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ។ ក្រូ​អាត​បាន​ចាញ់​បារាំង​ក្នុង​លទ្ធផល ៤-២ កាល​ពី​ពេល​នោះ៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport