NEWS
Manchester United អាចនឹងនាំយកតារាឆ្មើមម្នាក់របស់ PSG
2023-04-27 10:04:47
ក្លឹប Manchester United កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើកីឡាករ Neymar JR នេះ បើយោងតាម ​​Foot Mercato តាមរយៈ Sports Mole ។ ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​រូប​នេះ​មាន​ទម្រង់​លេង​ដ៏គួរ​ឱ្យ​ចាប់​អារម្មណ៍​មុន​ពេល​ដែរគាត់មាន​​របួស​កជើង​ដែល​ធ្វើ​ឱ្យ​​អវត្តមាន​ពេញ​មួយ​រដូវ​កាល។ មួយវិញទៀតកីឡាករ​វ័យ ៣១ ឆ្នាំ​បាន​ធ្វើព្យុះធ្វើភ្លៀងចាប់​តាំង​ពី​បាន​មក​ដល់​ទីក្រុង​ប៉ារីស​ក្នុង​ឆ្នាំ ២០១៧ ហើយគាត់​នៅ​សល់​កុងត្រា​ចំនួនពីរ​ឆ្នាំ​ទៀតសម្រាប់ក្លឹបអ្នកមាននៅបារាំង។
ទោះជាយ៉ាងណាក៏ដោយ PSG ត្រៀមខ្លួនរួចជាស្រេចដើម្បីដកកីឡាករ Neymar ចេញនៅរដូវក្តៅនេះ ខណៈដែលពួកគេកំពុងសម្លឹងមើលការកែប្រែក្រុមរបស់ពួកគេឡើងវិញ។ ជាមួយគ្នានេះដែរនាយកផ្នែកកីឡាលោក Luis Campos គ្រោងនឹងដំឡើងកីឡាករបារាំងវ័យក្មេងនៅក្លឹប ហើយកីឡាករប្រេស៊ីលរូបនេះអាចជម្រើសចាកចេញសម្រាប់ក្រុម Paris ។ ក្លឹបបិសាចក្រហមចាប់បានអារម្មណ៍លើ Neymar ស្របពេល Chelsea ក៏បានកំពុងសម្លឹងមើលលើកីឡាករវ័យ 31 ឆ្នាំរូបនេះដែរ។ គួរអោយដឹងផងដែរថា​ Manchester United បានទាក់ទងជាមួយក្លឹបអ្នកមាន PSG កាលពីដើមរដូវកាលដើម្បីវាយតម្លៃលក្ខខណ្ឌជាមុននៃកិច្ចព្រមព្រៀងមួយនេះ។
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport