NEWS
Real Madrid នឹងចំណាយទឹកប្រាក់ 12 លានអឺរ៉ូសម្រាប់តារាឆ្នើម AS Roma
2023-04-30 02:04:24
យោងតាម សារព័ត៌មាន El Nacional បានឱ្យដឹងថា Real Madrid កំពុងសម្លឹងរកការចុះកិច្ចព្រមព្រៀងតម្លៃ 12 លានអឺរ៉ូសម្រាប់កីឡាករ Paulo Dybala ជាកីឡាករបម្រុងសម្រាប់ Karim Benzema ។ លក្ខខណ្ឌ​នៃការផ្ទេរចេញ​របស់ Dybala សម្រាប់​ក្រុម​អ៊ីតាលី AS Roma គឺ​២០​លាន​អឺរ៉ូ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ កិច្ចសន្យាបច្ចុប្បន្នរបស់ Benzema នឹងផុងកំណត់នៅចុងបញ្ចប់នៃរដូវកាល 2023-24 ។
កីឡាករសញ្ជាតិបារាំងរូបនេះបានក្លាយជាអ្នកដឹកនាំ ក្នុងការវាយប្រហារ របស់ Real Madrid ម្តងទៀតក្នុងរដូវកាលនេះ។ គាត់បានស៊ុតបាល់បញ្ចូលទីចំនួន 29 គ្រាប់ក្នុង 37 ប្រកួតនៅទូទាំងការប្រកួតរបស់គាត់។ យ៉ាងណាមិញក្រុមអធិរាជសកំពុងស្វែងរកទីផ្សារសម្រាប់ខ្សែប្រយុទ្ធបម្រុងដែលសក្តិសមសម្រាប់ក្រុមរបស់ពួកគេ។ ដោយឡែក Dybala ក៏បានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ក្រុម AS Roma ក្នុងរដូវកាលនេះ។
គួរអោយដឹងផងដែរថាអតីតតារាឆ្នើមរបស់ Juventus ស៊ុតបញ្ចូលទីបាន 16 គ្រាប់ និងបានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 8 ដងសម្រាប់ក្រុមរបស់លោក Jose Mourinho ។ ទោះជាយ៉ាងណាក៏ដោយ កីឡាករអាហ្សង់ទីនរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញពីក្លឹប Serie A ហើយតម្លៃដ៏សមរម្យរបស់គាត់បានធ្វើឱ្យកីឡាកររូបនេះក្លាយជាគោលដៅមួយសម្រាប់ Real Madrid ។
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport