លោក Pep Guardiola បាននិយាយចំៗទៅកាន់កីឡាករសំខាន់ម្នាក់នេះរបស់គាត់
2023-05-01 08:05:15
អ្នកចាត់ការក្រុម Manchester City លោក Pep Guardiola បានសារភាពថា ទោះបីជាលោកស្រឡាញ់ Ilkay Gundogan ក៏ដោយ ប៉ុន្តែលោកនឹងមិនអាចហាមឃាត់បាននោះទេ ប្រសិនបើកីឡាករអាល្លឺម៉ង់រូបនេះចង់ចាកចេញពី Etihad ។ កីឡាករ Gundogan អាយុ 32 ឆ្នាំកំពុងឈានចូលដល់ប៉ុន្មានខែចុងក្រោយនៃកិច្ចសន្យារបស់គាត់ដែលនឹងផុតកំណត់នៅក្នុងខែមិថុនា។ ខ្សែបម្រើសញ្ជាតិអាឡឺម៉ង់បានដើរតួយ៉ាងសំខាន់នៅក្នុងក្រុមរបស់លោក Guardiola ចាប់តាំងពីបានមកដល់ក្លឹបក្នុងឆ្នាំ 2016។
ទោះបីជាយ៉ាងណាក៏ដោយ Gundogan ហាក់ដូចជាចង់ចាកចេញពី Manchester City នៅរដូវក្តៅនេះ។ មានពាក្យចរចាមរាមថាខ្សែបម្រើរូបនេះទំនងជាចូលរួមជាមួយ Barcelona ក្នុងកិច្ចសន្យារយៈពេលពីរឆ្នាំ។ លោក Guardiola បាននិយាយថា"ខ្ញុំស្រឡាញ់គាត់ ខ្ញុំគោរពគាត់។ Ilkay Gundogan គឺជាកីឡាករសំខាន់ម្នាក់សម្រាប់ពួកយើង។ គាត់បានបន្ថែមទៀតថា"គាត់ជាកីឡាករបាល់ទាត់ដែលកំណត់បានយ៉ាងល្អឥតខ្ចោះជាខ្សែបម្រើប្រយុទ្ធម្នាក់ដែលមានការយល់ដឹងពីការស៊ុតបញ្ចូលទី និបញ្ជូនបាល់។ គាត់មានភាពឆ្លាតវៃក្នុងពេលនេះ ហើយតែងតែស្ថិតក្នុងទីតាំងត្រឹមត្រូវ គាត់ក៏អាចលេងជាខ្សែបម្រើកណ្តាលបានផងដែរ។
មួយវិញទៀតកីឡាករអាឡឺម៉ង់រូបនេះអាចនឹងឈ្នះពានរង្វាន់បីទៀតនៅ Etihad មុនពេលចាកចេញ។ Gundogan មានសារៈសំខាន់សម្រាប់ Man City ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន 5 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន 5 ដងក្នុងការបង្ហាញខ្លួន 43 ប្រកួតនៅទូទាំងការប្រកួត។ គាត់ត្រូវបានតែងតាំងជាប្រធានក្រុម Man City កាលពីដើមរដូវកាលនៅពេលដែល Fernandinho បានចាកចេញកាលពីរដូវក្តៅមុន។ ខ្សែបម្រើរូបនេះបានឈ្នះ Premier League 4 ដង, League Cup 4 ដង និង FA Cup ។