Manchester City បានកំណត់តម្លៃខ្លួនកីឡាករឆ្នើមម្នាក់ចំពេលមានការចាប់អារម្មណ៍ពី Barcelona
2023-05-02 02:05:09
កាលពីរដូវក្តៅមុនកីឡាករ Bernardo Silva ចង់ចាកចេញពី Manchester City ដើម្បីទៅចូលរួមជាមួយ Barcelona ប៉ុន្តែក្លឹបបាន បានប្រាប់កីឡាករសញ្ជាតិព័រទុយហ្គាល់ថាក្លឹបនឹងមិនអនុញ្ញាតឱ្យគាត់ចាកចេញនៅរដូវកាលនោះទេ ។ បន្ទាប់មកកាលពីខែមករា Barcelona ក៏បានទាក់ទងមកកាន់ Silva ម្តងទៀតប៉ុន្តែ Man City នៅតែទទូចថាគាត់នឹងនៅតែជាផ្នែកមួយនៃក្រុមរបស់ពួកគេរហូតដល់រដូវក្តៅនេះ ។
ទោះបីជាយ៉ាងណាក៏ដោយឥឡូវនេះក្រុម Barcelona បានត្រៀមខ្លួនរួចរាល់ហើយដើម្បីត្រលប់មកវិញនៅមុនរដូវកាលក្រោយ ដើម្បីព្យាយាមចុះហត្ថលេខាលើ Silva ម្តងទៀត ។ ជាមួយគ្នានេះលោក Pep Guardiola បាននិយាយយ៉ាងច្បាស់ទៅកាន់កីឡាករទាំងអស់របស់គាត់ថាគាត់មិនមានបំណងហាមឃាត់កីឡារណាម្នាក់មិនអោយចាកចេញឡើយ ប្រសិនបើពួកគេមិនមានបំណងចង់នៅ ទោះបីជាពួកគេជានរណាក៏ដោយ ។ ដោយ Man City បានបង្ហាញថាពួកគេបានអនុញ្ញាតអោយកីឡាករចាកចេញក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះដូចជាកីឡាករ Leroy Sane, Oleksandr Zinchenko និង Gabriel Jesus ជាដើម ។
បើតាមប្រភពរបស់ Manchester City បានអោយដឹងថាការចាកចេញ Silva នឹងអាចក្លាយជាការពិត បើទោះជាគាត់មានសារៈសំខាន់ចំពោះក្រុមក៏ដោយ ប៉ុន្តែប្រសិនបើគាត់ចង់ គឺគាត់អាចចាកចេញបាន ។ Bernardo Silava ស្ថិតក្រោមកិច្ចសន្យារហូតដល់ឆ្នាំ 2025 ហើយប្រសិនបើក្លឹបណាមួយដែលចង់បានគាត់នឹងត្រូវបង់ថ្លៃប្រហែល 75លានផោនទៅលើតម្លៃខ្លួនរបស់គាត់ ។