NEWS
ឯកឧត្តម សៅ សុខា ប្រកាសធ្វើរឿងមួយនេះប្រសិនបើក្រុមជម្រើសជាតិកម្ពុជាមិនអាចឆ្លងផុតពូលបាន
2023-05-03 03:05:10
ការប្រកួត Sea Games ឆ្នាំ 2023 កម្ពុជាគឺត្រូវធ្វើជាម្ចាស់ផ្ទះស្វាគនម៍ក្រុមភ្ញៀវមកពីគ្រប់ទិសទីជាច្រើនប្រទេសក្នុងតំបន់អាស៊ានជាមួយនឹងការប្រកួតកីឡាជាច្រើនប្រភេទ ។ ដោយក្នុងនោះវិញ្ញាសារបាល់ទាត់ផ្នែកបុរសអាយុក្រោម 22 ឆ្នាំគឺជាការប្រកួតដ៏គួរអោយចាប់អារម្មណ៍មួយក្នុងវិញ្ញសារជាច្រើនប្រភេទ ។​ កម្ពុជាបានហ្វឹកហាត់ជាយូរមកហើយដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួត Sea Games ។ យ៉ាងណាមិញក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជា បានដាក់គោលដៅដើម្បីឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ជាតិដ៏ធំមួយនេះ ដោយក្នុងនោះបួនក្រុមទៀតនៅក្នុងពូល A រួមមាន ឥណ្ឌូនេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា និង ទីម័រខាងកើត ។
ស្របពេលជាមួយគ្នានេះឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជាបានប្រកាសថាលោកនឹងចុះចេញពីតំណែងប្រសិនបើក្រុមជម្រើសជាតិមិនអាចឆ្លងផុតពូលបាន ដោយបានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា “កិត្តិយសត្រូវផ្សារភ្ជាប់ និងការទទួលខុសត្រូវ បន្ទាប់ពីប្រទេសកម្ពុជាសម្រេចចិត្តរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡា Sea Games លើកទី ៣២ ខ្ញុំបាទបានប្រឹងប្រែង លះបង់គ្រប់បែបយ៉ាងប្រើពេលជាង ១០ ឆ្នាំដើម្បីលើកកិត្តិយសជាតិខ្មែរតាម រយៈវិស័យកីឡាបាល់ទាត់ ។ បើការប្រកួតក្នុង group ចែកពូលវិញ្ញាសារកីឡាបាល់ទាត់បុរសអាយុក្រោម ២២ ឆ្នាំមិនអាចឆ្លងផុតដើម្បីឈានទៅបន្តប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រាត់នោះទេ ខ្ញុំបាទក្នុងស្មារតីទទួលខុសត្រូវដែលកំពុងកាន់ដំណែងជាប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា សូមលាឈប់ពីប្រធានកីឡាបាល់ទាត់ភ្លាម ។
ក្នុងករណីនេះកើតឡើងខ្ញុំស្នើសុំគណៈកម្មាធិការប្រតិបត្តិសហពន្ធ័កីឡាបាល់ទាត់កម្ពុជា និងអគ្គ​លេខាធិការដ្ឋានរៀបចំបើកធ្វើមហាសន្និបាតដើម្បីបោះឆ្នោតជ្រើសរើសប្រធានសហពន្ធ័កីឡាបាល់ទាត់ថ្មី ដើម្បីបន្តដឹកនាំសហពន្ធ័កីឡាបាល់ទាត់កម្ពុជា ។ ខ្ញុំសូមទោសប្រិយមិត្តអ្នកស្រឡាញ់កីឡាបាល់ទាត់មេត្តាអភ័យទោស ដែលរូបខ្ញុំអសមត្ថភាពមិនអាចដឹកនាំវិស័យកីឡាមួយនេះទទួលបានជោគជ័យជូនជាតិ ៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport