NEWS
សែន ចាន់ឬទ្ធីគុន ដេញវាយ 5 ទឹកពេញតែលទ្ធផលបានត្រឹមខកចិត្ត
2023-05-07 11:05:47
កាលពីយប់ថ្ងៃទី 6 ខែឧសភា ឆ្នាំ 2023 កីឡាករ សែន ចាន់ឬទ្ធីគុន ឬយើងបានស្គាល់ថាជា Thiago Teixeira បានធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី ដើម្បីប្រកួតក្នុងកម្មវិធីមួយមានឈ្មោះថា Keto Labs ។ ដោយក្នុងនោះកីឡាករ សែន ចាន់ឬទ្ធីគុន ត្រូវស្ថិតនៅក្នុងគូដណ្តើមខ្សែរក្រវ៉ាត់ផងដែរ ។
មុននឹងចាកចេញពីប្រទេសកម្ពុជា​ កីឡាករ សែន ចាន់ឬទ្ធីគុន បានតាំងចិត្តថានឹងប្រកួតអោយបានល្អបំផុតដើម្បីតំណាងអោយគុនខ្មែរ ។ ពេលការប្រកួតឈានចូលមកដល់ កីឡាករ សែន ចាន់ឬទ្ធីគុន គឺពិតជាបានធ្វើតាមពាក្យសន្យាពិតមែន ដោយក្នុងការប្រកួត 5 ទឹកពេញ រូបគាត់មិនដែលរាថយម្តងណាឡើយ ពោលគឺតែងតែដើរឈ្ពោះទៅមុខសម្រុកវាយដៃគូជានិច្ច ខណៈដែលកីឡាករថៃបានត្រឹមតែដកថយនិងគេចយករួចខ្លួនតែប៉ុណ្នោះ ។
ទោះបីជាយ៉ាងណាក៏ដោយដល់ពេលប្រកាសលទ្ធផលគឺបានត្រឹមតែខកចិត្តតែប៉ុណ្នោះ ដោយជ័យជម្នះត្រូវធ្លាក់ទៅលើកីឡាករថៃទៅវិញ ។ ចំពោះបញ្ហានេះអ្នកគាំទ្រវិស័យគុនខ្មែរមានការមិនពេញចិត្តជាខ្លាំង​និងការដាក់ពិន្ទុ ដោយកីឡាករ សែន ចាន់ឬទ្ធីគុន ដេញវាយ 5 ទឹកពេញតែបែរជាអោយចាញ់កីឡាករថៃទៅវិញ ។
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport