NEWS
Pep ចង់ឃើញកូនក្រុមលេងទល់នឹង​ Real Madrid ល្អដូចកាលលេងនៅថ្ងៃសៅរ៍
2023-05-09 10:05:03
លោក Pep Guardiola សង្ឃឹមថា Manchester City អាចចម្លងពីភាពលេចធ្លោដែលពួកគេបានបង្ហាញទល់នឹង Leeds នៅពេលពួកគេជួបក្រុម Real Madrid នៅថ្ងៃអង្គារ។Man City បានរកបានគ្រាប់បាល់នាំមុខពីរគ្រាប់របស់ Ilkay Gundogan នៅកន្លះម៉ោងតង់ទីមួយ និងអាចស៊ុតបញ្ចូលទីបានច្រើនគ្រាប់ទៀត ដោយ Gundogan ខកខានការស៊ុតបាល់ពិន័យប៉េណាល់ទីមួយ ហើយ Erling Haaland បានស៊ុតចំបង្គោលទីពីរដងក្នុងចំណោមឱកាសល្អរបស់ពួកគេ មុនពេលដែលការវាយបកនៅនាទីទី៨៥ ដោយ Rodrigo បានធ្វើឱ្យពួកគេឈ្នះ ២-១។
ការ​ប្រជែង​បន្ទាប់​របស់​ពួក​គេ​គឺ​កាន់​តែ​ស្វិត​ស្វាញ ខណៈ​ដែល​ពួក​គេ​ត្រូវ​ជួប​នឹង​ម្ចាស់​ផ្ទះ Real Madrid ក្នុង​ការ​ប្រកួត​ជើង​ទី​មួយ​នៃ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ Champions League នៅ Bernabeu ប៉ុន្តែ លោក Guardiola មាន​អារម្មណ៍​ថា ក្រុម​របស់​លោក​មាន​ទម្រង់​លេង​ល្អ​។ អ្នកចាត់ការទូទៅរបស់ City បាននិយាយថា៖“ខ្ញុំចង់លេងនៅថ្ងៃអង្គារ ដូចយើងលេងនៅថ្ងៃសៅរ៍។ យើងលេងបានល្អណាស់។ ពួកគេលេងខាងក្រោយ៦នាក់ ដូច្នេះអ្នកត្រូវយល់ពីចន្លោះ និងជ្រើសរើសពេលវេលាត្រឹមត្រូវដើម្បីវាយប្រហារ។
Erling មានឱកាសពីរ បី ឬបួនក្នុងការរកគ្រាប់បាល់។ គាត់​លេងបានល្អ​​ពិសេស​មួយ។ ​ពួកគេ​ទាំងអស់​បាន​ធ្វើបានល្អណាស់”៕ *[FotMob]
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport