NEWS
ក្លឹបធំ 3 នៅអ៊ឺរ៉ុបកំពុងដណ្តើមគ្នាទិញយក Joao Cancelo
2023-05-12 03:05:46
កីឡាករ Joao Cancelo ទំនងជាមិនត្រឡប់ទៅ Manchester City នៅរដូវកាលក្រោយវិញទេ ដោយក្រុមកំពូលៗនៅអឺរ៉ុបមួយចំនួនចាប់កំពុងតែដាក់ការចាប់អារម្មណ៍ នេះបើយោងតាមប្រភពពី 90 នាទី ។ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះត្រូវបានបញ្ជូនទៅ Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់ពាក់កណ្តាលដូវកាល 2022/23 ហើយអ្នកគាំទ្ររបស់ Man City បានស្រែកbully ដល់ Cancelo នៅពេលដែលគាត់ត្រូវប្តូរចូលក្នុងជំនួបទល់នឹង Manchester City នៅកីឡដ្ឋាន Etihad កាលពីខែមេសា ។
ក្រុម Bayern Munich រក្សាជម្រើស 70 លានអឺរ៉ូដើម្បីទិញ Cancelo នៅពេលដែលកុងត្រាខ្ចីជើងត្រូវផុតកំណត់នៅរដូវក្តៅនេះ ប៉ុន្តែពួកគេបាននិយាយដោយបើកចំហរថាតម្លៃនេះគឺខ្ពស់ពេក ។ ក្រៅពី Bayern Munich ក៏មានក្លឹបធំៗផ្សេងទៀតនៅទូទាំងទ្វីបចាប់អារម្មណ៍លើ Cancelo ផងដែរ ។ ក្នុងនោះ Barcelona បាននឹងកំពុងតាមដានស្ថានភាពរបស់គាត់ ហើយវាត្រូវបានគេយល់ថាពួកគេនឹងចូលរួមក្នុងការប្រជែងយកហត្ថលេខារបស់គាត់ ។ បន្ថែមពីនោះ Arsenal ក៏មានចាប់អារម្មណ៍លើ Cancelo ដូចគ្នា ។
ដោយលោក Mikel Arteta ក៏ធ្លាប់បានធ្វើការរយៈពេលខ្លីជាមួយ Cancelo ផងដែរកំឡុងពេលគាត់ធ្វើជាជំនួយការគ្រូបង្វឹកនៅ Manchester City ហើយលោក Arteta ជឿជាក់ថា Cancelo នឹងអាចសម្របខ្លួនចូលទៅក្នុងការរៀបចំយុទ្ធសាស្ត្របច្ចុប្បន្នរបស់ក្រុមកាំភ្លើងធំ ។
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport