Upamecano និង Rabiot អាចនឹងអវត្តមានពេលបារាំងប៉ះម៉ារ៉ុក
2022-12-14 12:12:19
ក្រុមជម្រើសជាតិបារាំងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិម៉ារ៉ុកនៅរាត្រីនេះម៉ោង២:០០នាទីក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup ២០២២ ដើម្បីស្វែងរកមួយក្រុមទៅជួបអាហ្សង់ទីនដែលកំពុងអង្គុយរងចាំ។
តាមព័ត៌មានឲ្យដឹងថា ខ្សែការពារកណ្ដាល Dayot Upamecano និងខ្សែបម្រើ Adrien Rabiot អាចនឹងមិនអាចជួយបារាំងបាន ដោយសារតែពួកគេកំពុងឆ្លងជំងឺដែលកំពុងរាលដាលក្នុងជំរុំហ្វឹកហាត់។ ខ្សែប្រយុទ្ធ Walid Cheddira របស់ម៉ារ៉ុកក៏មិនអាចបង្ហាញវត្តមានយប់នេះដែរ បន្ទាប់ពីទទួលបានកាតក្រហមកាលពីប្រកួតជាមួយព័រទុយហ្គាល់។