NEWS
Dave Leduc បានបោះសម្តីបែបនេះក្រោយ ព្រំ សំណាង ទារម្លៃខ្លួន 5 ម៉ឺនដុល្លារ
2023-05-14 02:05:23
កីឡាករ ព្រំ សំណាង នៅតែប្រកាន់ជំហរថាខ្លួននឹងមិនចូលរួមប្រកួតជាដាច់ខាតបើមិនបានតម្លៃខ្លួន 5 ម៉ឺនដុល្លា ។ មានពាក្យចចាមអារ៉ាមជាច្រើនបានផ្ទុះឡើង ពាក់ព័ន្ធនឹងការប្រកួតដ៏ធំរបស់ ព្រំ សំណាង​ ទល់និងស្តេចប្រដាល់ភូមា Dave Leduc ។ ការព្រមព្រៀងរវាងភាគីទាំងសងខាង ហាក់ត្រូវរ៉ូវគ្នាហើយនៅឡើយតែតម្លៃខ្លួនតែប៉ុណ្ណោះ ប្រសិនបើការនិយាយតម្លៃខ្លួនត្រូវគ្នាការប្រកួតពិតជាកើតឡើងមួយរយភាគរយ ។
ដោយព្រំ សំណាង បាននិយាយថា “សម្រាប់ខ្ញុំបើសិនមិនបាន 5 ម៉ឺនដុល្លារដូចការកំណត់ទេ ការប្រកួតនេះប្រហែលជាមិនអាចកើតឡើងបានឡើយ គេបានព្រមព្រៀងគ្នារួចរាល់ហើយ នៅឡើយតែខ្ញុំ ដោយសារតែគេហ៊ានអោយតម្លៃខ្លួនប៊ូខាវដល់ 1 លានដុល្លារ តែខ្ញុំមិនបានពាក់កណ្តាលនៃដប់ភាគរយរបស់គេផង ហើយបើសិនជាយើងទៅប្រកួតវាហាក់ដូចជាបង្អាប់ក្បាច់គុនរបស់ខ្លួនឯង បើបានដល់​5 ម៉ឺនដុល្លាខ្ញុំនឹងទៅប្រកួតភ្លាមដោយមិនខ្លាចអ្វីឡើយ ” ។ ដោយឡែកក្រោយបានស្តាប់សម្តីរបស់ព្រំ សំណាងហើយ ស្តេចប្រដាល់ភូមា Dave Leduc ក៏បានលាន់មាត់ថា​“វាច្រើនជាងប្រហែល 10 ដងនៃការប្រកួតធម្មតារបស់គាត់ហើយ” និងបានសរសេរបែបអស់សំណើចថា “ការប្រកួតដោយបុកក្បាល និងមិនប្រើហ្គង់ ប្រហែលជាគ្រោះថ្នាក់សម្រាប់ជាងកាត់សក់ខ្លាំងហើយ” ។
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport