NEWS
Robert Lewandoski បានបំបែកកំណត់ត្រាវីរះបុរសម្នាក់របស់់់ Barcelona
2023-05-16 03:05:06
ខ្សែប្រយុទ្ធ Robert Lewandowski របស់ Barcelona បានក្លាយជាកីឡាករដំបូងគេចាប់តាំងពី Ronaldo Nazario ស៊ុតបញ្ចូលទីបាន 30 គ្រាប់ ឬច្រើនជាងនេះនៅទូទាំងការប្រកួតក្នុងរដូវកាលដំបូងរបស់គាត់នៅក្លឹប Barcelona ។ Lewandowski បានឈានដល់ចំណុចកំពូលនៅពេលដែលគាត់បានស៊ុតបញ្ចូលទីជាមួយក្លឹប Espanyol ក្នុងការប្រកួត Catalan Derby ។
ឥឡូវនេះគាត់បានស៊ុតបញ្ចូលទីបាន 31 គ្រាប់ និងបានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 7 ដងក្នុងការប្រកួតចំនួន 42 លើកនៅទូទាំងការប្រកួតចាប់តាំងពីការផ្លាស់ប្តូររដូវក្តៅរបស់គាត់ពីក្លឹប Bayern Munich ។ ផ្ទុយទៅវិញ Ronaldo Nazario បានចូលរួមជាមួយក្លឹបអ្នកមានបុណ្យ ពី PSV Eindhoven កាលពីដើមរដូវកាលឆ្នាំ 1996-97 ។ គាត់បានស៊ុតបាល់បញ្ចូលទី 47 គ្រាប់ដ៏គួរឱ្យភ្ញាក់ផ្អើល និង 12 Assists ក្នុង 49 ប្រកួតសម្រាប់ក្លឹបក្នុងរដូវកាលដំបូងរបស់គាត់។
ទន្ទឹមនឹងនេះដែរ Barcelona បានក្លាយជាម្ចាស់ជើងឯក La Liga ដោយទទួលបានជ័យជម្នះរបស់ពួកគេនៅកីឡដ្ឋាន RCDE ។គួរអោយដឹងផងដែរថា ឥឡូវនេះពួកគេមាន 85 ពិន្ទុពី 34 ប្រកួត និងនាំមុខក្រុមលេខ 2 Real Madrid 14 ពិន្ទុជាមួយនឹងការប្រកួតចំនួន 4 ទៀត។ Robert Lewandowski កំពុងតែព្យាយាមដើម្បីឈ្នះពានរង្វាន់ Pichichi ខណៈដែលឥឡូវនេះគាត់រកបាន 21 គ្រាប់នៅ La Liga ក្នុង 30 ប្រកួត។
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport