ភ្នាក់ងាររបស់ Kim Min-jae ឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមអំពីការផ្ទេរទៅកាន់ Manchester United
2023-05-18 04:05:13
ភ្នាក់ងាររបស់ខ្សែរការពារសញ្ជាតិកូរ៉េខាងត្បូង Kim Min-jae បានច្រានចោលរាល់ពាក្យចចាមអារ៉ាមទាំងអស់ដែលថាកីឡាកររូបនេះ បានយល់ព្រមចូលរួមជាមួយ Manchester United ។ កីឡាកររូបនេះបានចូលរួមជាមួយ Napoli កាលពីរដូវក្តៅឆ្នាំ 2022 ក្នុងតម្លៃ 18 លានអឺរ៉ូ ហើយបានបន្តក្លាយជាខ្សែការពារដ៏ល្អម្នាក់ក្នុងក្របខ័ណ្ឌ Serie A ។
ជាមួយនឹងទម្រង់លេងដ៏ល្អកីឡាកររូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្លឹបជាច្រើន ។ Manchester United គឺជាក្លឹបមួយក្នុងចំណោមក្លឹបដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេររបស់ Kim Min Jae ហើយរបាយការណ៍នៅក្នុងប្រទេសអ៊ីតាលីថែមទាំងបានអះអាងថាបិសាចក្រហមបានយល់ព្រមរួចហើយនូវកិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខាលើខ្សែការពារកណ្តាលរូបនេះ ។
ទោះបីជាយ៉ាងណាក៏ដោយ ភ្នាក់ងាររបស់កីឡាកររូបនេះបាននិយាយទៅកាន់សារព័ត៌មាន Star News និងបានច្រានចោលរាល់ការអះអាងទាំងអស់ដែលថាការផ្លាស់ប្តូរទៅកាន់ Manchester United ត្រូវបានយល់ព្រមរួចហើយនោះ មិនមែនជាការពិតនោះទេ ។