Neymar Jr អាចនឹងពិបាកក្នុងការចូលរួមជាមួយនឹងក្លឹប Newcastle ដោយសារតែរឿងមួយនេះ
2023-05-19 04:05:49
ក្លឹប Newcastle United ត្រូវបានគេរាយការណ៍ថាបានទាក់ទងតារាឆ្នើមរបស់ក្លឹប Paris Saint-Germain កីឡាករ Neymar Jr សម្រាប់ការផ្លាស់ប្តូររដូវក្តៅដ៏មានសក្តានុពលមួយ។ ទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងមួយអាចនឹងពិបាកសម្រេចបាន ដោយសារតែប្រាក់ខែរបស់កីឡាករប្រេស៊ីលរូបនេះ។ កីឡាករលេខ 10 របស់ក្លឹប PSG ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការចាកចេញនៅរដូវក្តៅ ។ ក្រុមសារិកាព្រៃមើលទៅនឹងធានាបាននូវការប្រកួតបាល់ទាត់ UEFA Champions League នៅរដូវកាលក្រោយ។
មួយវិញទៀត Newcastle ចង់បានការចុះហត្ថលេខាមុនយុទ្ធនាការបន្ទាប់ ។ ទោះជាយ៉ាងណា Neymar នៅមានអាយុខ្ទង់ ៣០ ឆ្នាំហើយនៅតែជាកីឡាករដ៏អស្ចារ្យម្នាក់។ ជាមួយនឹងកីឡាករដែលមានសក្តានុពលចាកចេញពី PSG នៅរដូវក្តៅ ភាគីមួយចំនួននៅ Premier League អាចនឹងស្វែងរកការផ្លាស់ប្តូរសម្រាប់គាត់។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានចូលរួមជាមួយក្លឹបអ្នកមាននៅបារាំង ក្នុងឆ្នាំ 2017 ក្នុងតម្លៃផ្ទេរកំណត់ត្រាពិភពលោកចំនួន 222 លានអឺរ៉ូ។
ចាប់តាំងពីពេលនោះមក គាត់បានស៊ុតបញ្ចូលទីបាន 118 គ្រាប់ និងបានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 77 ដងក្នុង 173 ប្រកួត។ គួរអោយដឹងផងដែរថាដែល Newcastle ហាក់ដូចជាចាប់អារម្មណ៍ថាតើពួកគេអាចផ្តល់ប្រាក់ខែដ៏ធំទៅអោយកីឡាកររូបនេះបានដែរឬទេហើយ អតីតកីឡាករ Barcelona បច្ចុប្បន្នរកបានតែជាង 1 លានអឺរ៉ូប៉ុណ្ណោះក្នុងមួយសប្តាហ៍៕