Luka Modric អាចឈ្នះគ្រប់យ៉ាងនៅក្លឹប តែជើងឯករងនៅជម្រើសជាតិ ម្តងហើយម្តងទៀត
ផ្តើមចេញពីក្មេងប្រុសនៅប្រទេសតូចក្រូអាត មកក្លាយជាយុវជននៅ Dinamo Zagreb មុនរំលេចខ្លួនជាតារាឆ្នើមមួយរូបនៅ Tottenham Hotspur ហើយចុងក្រោយក៏មករង្គើដល់កើតជា Legend ប្រចាំក្លឹបអធិរាជស Real Madrid តែបេសកកម្មចុងប៉ូចក្នុងអាជីព សម្រាប់ Luka Modric គឺសមិទ្ធផលជាមួយជម្រើសជាតិ លោកនៅមិនទាន់សម្រេចបានសូម្បីមួយ។
ជាការពិតស្ថិតក្នុងវ័យ ៣៧ ឆ្នាំ ខ្សែបម្រើជំនាញជើងស្តាំ សកម្មខាងដឹកបាល់ ខាងបង្កើតឱកាស ឆ្លាស់តំណែងរត់ឡើងចុះពេញទីលាន បានមកប្រលូកក្នុងអាជីពជាកីឡាករបាល់ទាត់ ក្នុងឆ្នាំ ២០០០ បើរាប់តាំងនៅឈុតថ្នាល រួចមកទល់ពេលចុងក្រោយ ក៏បានឈ្នះពានរង្វាន់មួយកញ្ចប់សព្វគ្រប់ ទាំងពាននៅក្លឹប ទាំងពានឯកត្តជន តួយ៉ាង La Liga, UEFA Champions League, UEFA Super Cup, FIFA Club World Cup និងបណ្តាពានក្នុងស្រុកមួយចំនួនផ្សេងទៀត នៅឯលីគកំពូលអេស្ប៉ាញ លាយឡំពាន UEFA Best Player of the Year, The Best FIFA Men’s Player of the Year ដូចគ្នានឹងពានធំ Ballon d’Or ជាដើម។
2 years ago