ក្រោយចាញ់ Brighton គ្រូ Man UTD ថា ពេលនេះក្រុមមានភាពអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន
Man UTD បានជួបភាពបរាជ័យម្តងទៀតក្នុងការប្រកួតក្របខណ្ឌ Premier League កាលពីចុងសប្តាហ៍កន្លងទៅ ដោយបានចាញ់ ក្រុម Brighton ក្នុងលទ្ធផល ៣-១។
ការប្រកួតនាកីឡដ្ឋាន Old Trafford ដំណើរការបានតែ៥នាទី ក្រុម Man UTD ក៏ត្រូវបានក្រុមគូប្រជែង Brighton នាំមុខមុន ដោយគ្រាប់បាល់របស់ Yankuba Minteh នៅនាទី ៥ ប៉ុន្តែនាទី២៣Bruno Fernandes បានស៊ុតបាល់ពិន័យ១១ម៉ែត្រ តាមស្មើអោយក្រុមម្ចាស់ផ្ទះ មុនចប់វគ្គទី១។
8 months ago