បន្ទាប់ពីមានឧបទ្ទវហេតុពេលនេះកីឡាករម្នាក់របស់បិសាចក្រហមបានចូលរួមហ្វឹកហាត់វិញហើយ
យោងតាមកាសែត The Daily Mail កីឡាករ Marcus Rashford របស់ Manchester United ត្រូវបានគេមើលឃើញថាបានចូលទៅក្នុងទីលានហ្វឹកហាត់វិញហើយបន្ទាប់ពីការប៉ះទង្គិចគ្នាកាលពីយប់ថ្ងៃសៅរ៍ដែលបានធ្វើឲ្យខូចខាតរថយន្ត Rolls-Royce តម្លៃ ៧០០,០០០ ផោនរបស់គាត់។ ឧបទ្ទវហេតុនេះបានកើតឡើងនៅតំបន់ជុំវិញ Carrington បន្ទាប់ពីក្រុមបានត្រលប់មកពីការប្រកួតឈ្នះរបស់ពួកគេជាមួយក្រុម Burnley ។ ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសរូបនេះបានបុកជាមួយរថយន្តដែលបើកបរដោយលោកយាយអាយុ ៧៤ ឆ្នាំដែលកំពុងត្រឡប់មកផ្ទះវិញបន្ទាប់ពីបំពេញភារកិច្ចមើលកូន។
2 years ago