លេងនៅ Spurs ជាង ១០ឆ្នាំ អត់ឈ្នះពាន តែប៉ុន្មានម៉ោងទៀត Kane នឹងអាចលើកពានដំបូងរបស់នៅ Bayern
គិតត្រឹមរសៀលថ្ងៃសៅរ៍ ក្លឹប Bayern Munich បានប្រកាសផ្លូវការ អំពីការបង្ហាញវត្តមានកីឡាករចំណូលថ្មី Harry Kane រួចតាមរបាយការណ៍ពី Sky Sports ឯណោះបង្ហើបថា វាអាចទៅរួចដែលកីឡាករចុះឈ្មោះទាន់ពេលវេលាក្នុងការប្រកួតដណ្តើមពានរង្វាន់នៅរាត្រីនេះ។
ជាការពិតនៅវេលាម៉ោង ០១:៤៥ នាទីទៀបភ្លឺ ឈានចូលថ្ងៃអាទិត្យ ទី ១៣ សីហា ជំនួបដណ្តើមពានរង្វាន់ DFL-Supercup ជាការជួបរវាងម្ចាស់ជើងឯក Bundesliga គឺ Bayern Munich ទល់ DFB-Pokal រដូវកាលចាស់ RB Leipzig។
ប្រសិនណាដូចការគ្រោងទុកដែលខ្សែប្រយុទ្ធវ័យ ៣០ ឆ្នាំ អាចចូលរួមការប្រកួតឲ្យក្លឹបដឹកនាំដោយលោក Thomas Tuchel នៅពេលប៉ុន្មានម៉ោងបន្ទាប់ នោះលទ្ធភាពក្នុងការឈ្នះពានរង្វាន់លើកដំបូងបង្អស់នៅអាជីពជាកីឡាករ ក៏មានភាគរយខ្ពស់នឹងអាចកើតឡើងទៅបានដូចគ្នា ដ្បិតអីប្រវត្តិជួប Leipzig កម្រ Bayern ស្គាល់បរាជ័យណាស់ ជាពិសេសនៅវគ្គដណ្តើមពាននេះតែម្តង។
2 years ago