List News
ក្ដៅ​ៗ🔥Cristiano Ronaldo កំពុង​ហ្វឹកហាត់​នៅតារាង​ Valdebebas របស់ Real Madrid ដើម្បី​រក្សា​រាងកាយ​អំឡុងពេលគាត់គិត​ពី​អនាគត​របស់​គាត់។😍
ក្ដៅ​ៗ🔥Cristiano Ronaldo កំពុង​ហ្វឹកហាត់​នៅតារាង​ Valdebebas របស់ Real Madrid ដើម្បី​រក្សា​រាងកាយ​អំឡុងពេលគាត់គិត​ពី​អនាគត​របស់​គាត់។😍
2 years ago
ភ្នាក់ងារ​ Asensio នឹង​ទៅ​ចរចា​រឿង​កុងត្រា​ថ្មី​ជា​មួយ​ Real ឆាប់ៗ​
ខ្សែ​ប្រយុទ្ធ​រូប​នេះ​នឹង​ចប់​កុងត្រា​ជា​មួយ​ Real នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២៣ខាង​មុខ​ ដោយ​ក្នុង​រដូវកាល​នេះ​កីឡាករ​នេះ​ចូល​លេង​បាន​៣៨ប្រកួត​ និង​ស៊ុត​ចូល​ ១១គ្រាប់​។ បើ​តាម​ប្រភព​ខាង​លើ​ Asensio ចង់​នៅ​បន្ត​ជា​មួយ​ Real ប៉ុន្តែ​អាច​នឹង​ប្រែប្រួល​តាម​ថ្លៃ​ពលកម្ម​ ក៏​ដូច​ជា​ប្រាក់​លើក​ទឹក​ចិត្ត​នានា​ ដែល​ក្លឹប​ផ្ដល់​ឲ្យ​សម្រាប់​កុងត្រា​ថ្មី​នេះ​។ នៅ​ខណៈ​នេះ​ កីឡាករ​នេះ​ក៏​ត្រូវ​បាន​ក្លឹប​ជា​ច្រើន​ទាក់ទង​ចង់​បាន​ផង​ដែរ​ដូច​ជា​ AC Milan, Juventus. Arsenal និង​ Spurs ជា​ដើម​៕
2 years ago
ភ្នាក់ងារ Giroud និងក្លឹប AC Milan ណាត់​ជួប​គ្នា
យោង​តាម​ប្រភព​ដដែល កុង​ត្រា​ថ្មី​នឹង​ត្រូវ​បាន​ព្រមព្រៀង​ដោយ​ភាគី​ទាំង​សង​ខាង​នា​ពេល​ឆាប់​ៗ​ខាង​មុខ។ កុង​ត្រា​បច្ចុប្បន្ន​របស់​ Giroud នៅ AC Milan នឹង​បញ្ចប់​នៅ​ដាច់​រដូវកាល ២០២២/២០២៣ នេះ។ ក្លឹប​យក្ស​អ៊ីតាលី ចង់​ផ្ដល់​កុង​ត្រា​ថ្មី​ជូន​ដល់​ Giroud ដើម្បី​ឲ្យ​កីឡាករ​រូប​នេះ​បន្ត​នៅ​មួយ​រដូវ​កាល​ទៀត​ជាមួយ​ក្លឹប​រហូត​ដល់​ពាក់កណ្ដាល​ឆ្នាំ​ ២០២៤។ ខែ្ស​ប្រយុទ្ធ​វ័យ ៣៦ ឆ្នាំ​ Giroud បាន​មក​ចូល​រួម​ជាមួយ​ក្លឹប AC Milan កាល​ពី​ឆ្នាំ ២០២១។ រហូត​មក​ទល់​ពេល​នេះ​ កីឡាករ​រូប​នេះ​បាន​ស៊ុត​ចូល ១៦ គ្រាប់ ក្នុង​ការ​ប្រកួត​សរុប ៤២ ប្រកួត។ Giroud បាន​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ​ក្នុង​ព្រឹត្តិការណ៍​ World Cup នេះ។ កីឡាករ​រូប​នេះ បាន​ស៊ុត​ចូល ៤ គ្រាប់​ក្នុង​ ៤ ប្រកួត ហើយ​គ្រាប់​ទាំង​នោះ​សុទ្ធ​តែ​ជា​គ្រាប់​សំខាន់ៗ​ក្នុង​ការ​ជួយ​បារាំង​ឲ្យ​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ។ បារាំង នឹង​ត្រូវ​ប៉ះ​ម៉ារុក ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ World Cup ២០២២៕
2 years ago
Felix មិន​ឆ្លើយ​សំណួរ​ពាក់ព័ន្ធ​នឹង​អនាគត​នៅ​ក្លឹប Atletico
ពេល​ត្រូវ​បាន​សួរ Felix បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ខ្ខ្លួន​មិន​និយាយ​អ្វី​ទាំង​អស់​ពាក់ព័ន្ធ​នឹង​អនាគតខ្លួន និង​ក្លឹប Atletico Madrid នា​ពេល​បច្ចុប្បន្ន​នេះ។ កីឡាករ​រូប​នេះ​បញ្ជាក់​ទៀត​ថា ទាល់​តែ​ World Cup ទើប​និយាយ​រឿង​ទាំង​អស់​នេះ។ មួយ​រយៈ​កាល​ចុង​ក្រោយ​នេះ មុន​ព្រឹត្តិការណ៍​ World Cup កីឡាករ Joao Felix ត្រូវ​បាន​សង្កេត​ឃើញ​ថា កំពុង​មាន​បញ្ហា​ជាមួយ​គ្រូ​បង្វឹក​ក្លឹប Atletico លោក Diego Simone។ លោក​ Simone មិន​ចាត់​ទុក Felix ជា​កីឡាករ​បង្គោល​ទៀត​ឡើយ ដោយ​លោក​ទម្លាក់​តំណែង​របស់​កីឡាករ​ព័រទុយហ្គាល់​ត្រឹម​ជា​ខ្សែ​ប្រយុទ្ធ​បម្រុង។ មិនតែប៉ុណ្ណោះ អ្នកទាំងពីរធ្លាប់បង្ហាញសញ្ញាមិនសប្បាយចិត្តនឹងគ្នាកាល​ពីពេលកន្លងមក។ ឧទាហរណ៍​ក្នុង​ប្រកួត​ Champions League មួយ​កាល​ពី​ខែ​តុលា​កន្លង​ទៅ Felix ជា​កីឡាករ​បម្រុង។ លោក Simone បាន​ឲ្យ Felix រត់​កំដៅ​សាច់ដុំ​ដល់​ទៅ ៣​ ដង តែ​ចុង​បញ្ចប់​សម្រេច​មិន​ដាក់ Felix ឲ្យ​ចូល​លេង​ការ​ប្រកួត។ កាល​ពី​ឆ្នាំ ២០១៩ Atletico បាន​ផ្ទេរ​ Felix ពី​ក្លឹប Benfica ក្នុង​តម្លៃ​ប្រមាណ ១៤០ លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ជា​តម្លៃ​ផ្ទេរ​ខ្ពស់​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​អេស្ប៉ាញ​មួយ​នេះ។ តម្លៃ​នេះ​ផង​ដែរ ក៏​បាន​ធ្វើ​ឲ្យ Felix ជា​កីឡាករ​ដែល​មាន​តម្លៃ​ផ្ទេរ​ថ្លៃ​ជាង​គេ​ ទី ៤ ក្នុង​ពិភព​បាល់​ទាត់។ គិត​មក​ទល់​ពេល​នេះ Felix លេង​សរុប​ឲ្យ Atletico ជាង​ ១៣០ ប្រកួត និង​ស៊ុត​ចូល ៣៣ គ្រាប់។ ក្នុង​រដូវ​កាល ២០២២/២០២៣ Felix លេង​ឲ្យ Atletico សរុប​បាន​តែ​ ១៨ ប្រកួត​ប៉ុណ្ណោះ ហើយ​ច្រើន​ជា​កីឡាករ​បម្រុង។ មិន​មាន​សារព័ត៌មាន​ណា​មួយ​អាច​អះ​អាង​បាន​ទេ​ថា អ្នក​ទាំង​ពីរ​មាន​បញ្ហា​ជាមួយ​គ្នា​រឿង​អ្វី​នោះ​ឡើយ។ សូម្បី​តែ​សាម៉ី​ក្លឹប Atetico Madrid ក៏​មិន​បាន​បង្ហើប​ដែរ​អំពី​បញ្ហា​នេះ​ដែរ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា Simone និង Felix មិន​ត្រូវ​គ្នា ហើយ​ក្លឹប​មាន​តែ​សម្រេច​បង្ខំ​ចិត្ត​ផ្ទេរ​ចេញ​ខ្សែ​ស្លាប​ព័រទុយហ្គាល់ បើ​មាន​សំណើ​សុំ​ផ្ទេរ​សមរម្យ​មក​ដល់។ ក្លឹប​ Manchester United ត្រូវ​បានរាយការណ៍ថា ចាប់អារម្មណ៍ចង់​បាន Felix នា​ខែមករាខាងមុខ។ ទោះ​មាន​បញ្ហា​ជាមួយ​បាល់​ទាត់​កម្រិត​ក្លឹប​ក្ដី Felix បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​ការ​ជួយ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​នៅ​ក្នុង​ព្រឹត្តិការណ៍​ World Cup។ កីឡាករ​រូប​នេះ​លេង​ ៣ ប្រកួត World Cup ហើយ​ស៊ុត​ចូល ១ គ្រាប់ និង​បញ្ជូន​បាល់​ស៊ុត​បាន​សម្រេច​ចំនួន ២​លើក៕
2 years ago
Upamecano និង Rabiot អាច​នឹង​អវត្តមាន​​ពេល​បារាំង​ប៉ះ​ម៉ារ៉ុក
ក្រុម​ជម្រើស​ជាតិ​បារាំង​​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ម៉ារ៉ុក​នៅ​រាត្រី​នេះ​ម៉ោង​២:០០​នាទី​​ក្នុង​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ World Cup ២០២២ ដើម្បី​ស្វែង​រក​មួយ​ក្រុម​ទៅ​ជួប​អាហ្សង់ទីន​ដែល​កំពុង​អង្គុយ​រងចាំ។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា ខ្សែ​ការពារ​​កណ្ដាល Dayot Upamecano និង​ខ្សែ​បម្រើ Adrien Rabiot អាច​នឹង​​មិន​អាច​ជួយ​បារាំង​បាន ដោយ​សារ​តែ​ពួក​គេ​កំពុង​ឆ្លង​ជំងឺ​ដែល​កំពុង​រាលដាល​ក្នុង​ជំរុំ​ហ្វឹកហាត់។ ខ្សែ​ប្រយុទ្ធ Walid Cheddira របស់​ម៉ារ៉ុក​ក៏​មិន​អាច​បង្ហាញ​វត្តមាន​យប់​នេះ​ដែរ បន្ទាប់​ពី​ទទួល​បាន​កាត​ក្រហម​​កាល​ពី​ប្រកួត​ជាមួយ​ព័រទុយហ្គាល់។
2 years ago
កីឡាករ​ ១០ រូប​ដែល​មាន​វ័យ​ចាស់​ជាង​គេ​ក្នុង World Cup ២០២២
ព្រឹតិ្តការណ៍ World Cup ឆ្នាំ ២០២២ នៅ​កាតា សម្បូរ​ទៅ​ដោយ​ទិដ្ឋភាព​គួរឲ្យចាប់អារម្មណ៍ជា​ច្រើន​ដែល​ខ្លះ​មិន​អាច​បំ​ភ្លេច​បាន។ ឧទាហរណ៍ ម៉ារុក​បាន​ទម្លាក់​ក្រុម​ធំៗ​ដូច​ជា​ព័រទុយហ្គាល់ និង​អេស្ប៉ាញ ក្រូអាត​បាន​ធ្វើ​ឲ្យ​ប្រេស៊ីល​ហាល​អាវ​ជា​ដើម។ ដូច្នេះ ថ្ងៃ​នេះ Sabay សូម​ដក​ស្រង់​នូវ​ជ្រុង​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ពី​ព្រឹត្តិការណ៍​កីឡា​បាល់ទាត់​ដ៏​ធំ​មួយ​នេះ ដោយ​រំលេច​អំពី​ចំនួន​កីឡាករ​ចំនួន ១០ រូប​ដែល​មាន​វ័យ​ចាស់​ជាង​គេ​ក្នុង World Cup ឆ្នាំ​នេះ។ សូម​បញ្ជាក់​ថា​ បញ្ជី​ខាង​ក្រោម​ គឺ​គណនា​ទៅ​តាម​អាយុ​របស់​កីឡាករ​ដែល​បាន​ចូល​លេង​ប្រកួត World Cup ២០២២ ចុង​ក្រោយ​បង្អស់​គិត​មក​ទល់​ពេល​នេះ។ ខាង​ក្រោម​ជា​កីឡាករ ១០ រូប​ដែល​មាន​វ័យ​ចាស់​ជាង​គេ​ ហើយបានចូលលេងក្នុង World Cup លើក​នេះ៖ ១០- Diego Godin (ខ្សែ​ការពារ​អ៊ុយរ៉ាហ្គាយ)៖ វ័យ ៣៦ ឆ្នាំ ៩ ខែ ១២ ថៃ្ង។ ៩- Luka Modric (ខែ្ស​បម្រី​ក្រូអាត)៖ វ័យ ៣៧ ឆ្នាំ ៣ ខែ។
2 years ago
Modric ថា​ក្រូ​អាត​មាន​ស្មារតី​លេង​ដូច​ Real Madrid
កីឡាករ​វ័យ ៣៧​ឆ្នាំ​ Modric បាន​ប្រាប់​អ្នក​សារព័ត៌​មាន​ថា ក្រុម​ក្រូ​អាត​មាន​ស្មារតី​លេង​ដូច​ក្រុម​ Real Madrid ពោល​គឺ​ប្រឹង​លេង​រហូត​ដល់​ទី​បញ្ចប់ ហើយ​មិន​ព្រម​ចុះ​ចាញ់​ងាយៗ។ ក្រូ​អាត​ត្រូវ​ប៉ះ​ជាមួយ​អាហ្សង់ទីន​ក្នុង​វគ្គ​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុង​កម្មវិធី World Cup ២០២២។ ក្រុម​ក្រូអាត​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ក្នុង​ World Cup ឆ្នាំ​នេះ។ ក្រូ​អាត​បាន​ទម្លាក់​ជប៉ុន​នៅ​វគ្គ​ ១៦ ក្រុម​ចុង​ក្រោយ និង​ទម្លាក់​ក្រុម​ខ្លាំង​ប្រេស៊ីល​នៅ​វគ្គ​ជម្រុះ​បន្ទាប់។ ក្រូអាត​បាន​យក​​ឈ្នះ​ដោយ​បង្ហាញ​ប្រៀប​ក្នុង​វគ្គ​ទាត់​បាល់ ១១ ម៉ែត្រ ទាំង ២ ប្រកួត​នោះ។ សូម​បញ្ជាក់​ថា កាល​ពី​ World Cup ២០១៨ ក្រូ​អាត​ ក៏​បាន​ទទួល​បាន​ជោគជ័យ​ប្រកប​ដោយ​ផ្លែផ្កា​ជា​ច្រើន ដោយ​ក្រុម​ជម្រើស​ជាតិ​បាន​ឈាន​រហូត​ទៅ​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ។ ក្រូ​អាត​បាន​ចាញ់​បារាំង​ក្នុង​លទ្ធផល ៤-២ កាល​ពី​ពេល​នោះ៕
2 years ago
ក្រោយ​ចែក​ផ្លូវ​ជាមួយ​អេស្ប៉ាញ គ្រូ Luis Enrique ប្រកាស​អំពី​អនាគត​បន្ទាប់
លោក Enrique បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​ចង់​ត្រលប់​ទៅ​ដឹក​នាំ​ក្លឹប​វិញ ក្រោយ​បាន​ទទួល​បាន​បទ​ពិសោធន៍​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ។ កាល​ពី​ឆ្នាំ​មុន មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ថា ក្លឹប​ធំៗ​មួយ​ចំនួន​បាន​ទាក់ទង​មក​លោក Enrique ក្នុង​ន័យ​ចែចូវ​លោក​ឲ្យ​មក​ដឹក​បាល់​ក្លឹប តែ​លោក​បដិសេធ​ដោយ​លោក​ចង់​ផ្ដោត​អារម្មណ៍​ក្នុង​ការ​ដឹក​ក្រុម​អេស្ប៉ាញ​ក្នុង​ World Cup ២០២២។ អេស្ប៉ាញ​បាន​ចាញ់​ម៉ារុក​ក្នុង​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍ World Cup ២០២២។ ក្រោយ​ពី​ទទួល​លទ្ធផល​បែប​នេះ លោក​ Enrique បាន​លា​ចេញ​ពី​តំណែង​ជា​គ្រូ​បង្វឹក​អេស្ប៉ាញ​។ មុន​មក​ដឹក​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ ពី​ឆ្នាំ ២០១៨-២០១៩ និង​ម្ដង​ទៀត​ពី​ឆ្នាំ ២០១៩-២០២២ លោក Luis Enrique ធ្លាប់​មាន​ប្រវត្តិ​ដឹក​បាល់ទាត់​ក្លឹប​ចាស់​វស្សា​ផង​ដែរ។ លោក​បាន​ដឹក​ក្រុម Barcelona B ពី​ឆ្នាំ ២០០៨-២០១១ ហើយ​ឡើង​មក​ដឹក Roma ពី​ឆ្នាំ ២០១១-២០១២។ ក្រោយ​មក​លោក​មក​ដឹក​ក្លឹប Celta Vigo បាន​មួយ​ឆ្នាំ មុន​មក​ដឹក​ក្លឹប​អ្នក​មាន​បុណ្យ​ Barcelona ពី​ឆ្នាំ​ ២០១៤-២០១៧។ គឺ​ដឹក​នៅ​ក្លឹប Barcelona នេះ​ហើយ​ដែល​លោក​បាន​ឈ្នះ​ពាន​ជា​ច្រើន​ដូច​ជា​ពាន FIFA Club World Cup ពានChampions League និង​ពាន​លីគ​អេស្ប៉ាញ​ជា​ដើម៕
2 years ago
មាន​ដឹង​ទេ​! ស្តាត​មួយ​នៅ​កាតា​នឹង​រុះ​ចេញ​វិញ​ក្រោយ​ចប់ World Cup
ស្តាត​នេះ​មាន​ឈ្មោះ​ថា ស្តាត ៩៧៤ ដែល​ធ្វើ​ពី​ធុង​កុងតឺន័រ​ចំនួន ៩៧៤ធុង ហើយ​ផ្ទុក​បាន​មនុស្ស ៤ម៉ឺន​នាក់ និង​ជា​ទីតាំង​នៃ​ប្រកួត World Cup ចំនួន ៧។ ស្តាត​នេះ​ចំណាយ​ពេល​មួយ​ឆ្នាំ​ក្នុង​ការ​ដំឡើង ហើយ​គេ​ព្យាយាម​កាត់​បន្ថយ​ការ​ប្រើប្រាស់​ម៉ាស៊ីន​ត្រជាក់។ បើ​តាម​ប្រភព​ពី​ Al Jazeera នៅ​ពេល​ដែល​ព្រឹត្តិការណ៍​ World Cup បញ្ចប់​ ទីតាំង​ស្តាត​នោះ​នឹង​រុះ​ចេញ​ ហើយ​ធ្វើ​ជា​ភោជនីយដ្ឋាន ជាមួយ​នឹង​សួន​បាញ់​ទឹក​ជា​ដើម។ បន្ទាប់​ពី​រុះ​ចេញ​ហើយ ធុង​កុងតឺន័រ​ទាំង​នោះ​នឹង​ត្រូវ​យក​ប្រើប្រាស់​ក្រោម​រូបភាព​ផ្សេងៗ​ទៀត ដែល​រួម​មាន​ដូច​ជា​ការ​ដំឡើង​ស្តាត​ឡើង​វិញ​ក៏​បាន​ដែរ។ កន្លង​មក​គេ​សង្កេត​ឃើញ​ថា ប្រទេស​នានា​ចំណាយ​លុយ​ធ្វើ​ស្តាត​ទាំង​លានៗ​ដុល្លារ​ តែ​ចុង​ក្រោយ​ក៏​បោះបង់​ចោល​វិញ៕
2 years ago
គិត​ថា​ប្រទេស​ណា​លេង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ World Cup ច្រើន​ជាង​គេ?
ចាប់​តាំង​ពី​ World Cup ចាប់​ផ្ដើម​នៅ​ឆ្នាំ១៩៣០មក ក្រុម​ជម្រើស​ជាតិ​ដែល​លេង​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ច្រើន​ជាង​គេ​គឺ ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ ដែល​លេង​បាន ១៣ដង។ បន្ត​ពី​អាល្លឺម៉ង់​គឺ ប្រេស៊ីល ដែល​លេង​បាន ១១ដង។ អ៊ីតាលី​ជាប់​លេខ ៣ ដែល​លេង​បាន ៨ដង ចំណែក​បារាំង​លេខ ៤ ដែល​ធ្លាប់​ចូល ៧ដង។ ខាង​ក្រោម​នេះ​ជា​បញ្ជី​ក្រុម​ជម្រើស​ជាតិ​ដែល​លេង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ World Cup ច្រើន​ជាង​គេ៖ អាល្លឺម៉ង់៖ ១៣ដង ប្រេស៊ីល៖ ១១ដង -អ៊ីតាលី៖ ៨ដង បារាំង៖ ៧ដង អាហ្សង់ទីន៖ ៦ដង អ៊ុយរុយហ្គាយ ក្រូអាត ហុល្លង់៖ ៥ដង ស៊ុយអែត៖ ៤ដង អង់គ្លេស៖ ៣ដង៕
2 years ago
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport