លោក Erik ten Hag ថាក្លឹបមិនទាន់សម្រេចចិត្តត្រូវផ្តល់កិច្ចសន្យាថ្មីដល់តារាជើងចាស់ពីរនាក់នេះទេ
គ្រូនបង្វឹកក្រុម Manchester United លោក Erik ten Hag បាននិយាយថា ក្លឹបមិនទាន់សម្រេចចិត្តថាតើត្រូវផ្តល់កិច្ចសន្យាថ្មីដល់តារាជើងចាស់ពីរនាក់របស់ពួកគេឬយ៉ាងណានោះទេ។ បិសាចក្រហមមានកីឡាករជាច្រើនដែលកិច្ចសន្យានឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ រួមមាន Raphael Varane និង Jonny Evans ។ បិសាចក្រហមត្រូវដោះស្រាយស្ថានភាពកិច្ចសន្យាជាច្រើនក្នុងប៉ុន្មានខែថ្មីៗនេះ រួមទាំងការបន្តកុងត្រាថ្មីដល់ Victor Lindelof និង Aaron Wan-Bissaka ផងដែរ។
1 years ago