List News
តើតារាឆ្នើមរបស់ Barcelona អាចបន្តស្នាក់នៅក្លឹបទៀតដែលឬទេ?
ខ្សែបម្រើស្លាបរបស់ក្លឹប Barcelona កីឡាករ Raphinha បានបដិសេធអំពីការចាក់ចេញរបស់គាត់សម្រាប់ក្លឹបនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។ Raphinha បានចូលរួមជាមួយក្រុម Barcelona ពីក្រុម Leeds កាលពីរដូវក្តៅមុនក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ 55 លានផោន។ កីឡាករប្រេស៊ីលរូបនេះមានការចាប់ផ្តើមមិនសូវបានល្អនោះទេក្នុងរដូវកាលនេះ ដោយមិនត្រូវបានជាប់ជាជម្រើសដំបូងសម្រាប់ក្លឹបអ្នកមានបុណ្យនោះទេ។
2 years ago
ទីបំផុតតារាសំខាន់របស់ Manchester united បានយល់ព្រមលើកិច្ចសន្យាថ្មីជាមួយនឹងក្លឹបហើយ
អ្នកចាំទី David de Gea របស់ក្រុម Manchester United ត្រូវបានគេរាយការណ៍ថាបានយល់ព្រមលើលក្ខខណ្ឌនៃកិច្ចសន្យាថ្មីជាមួយក្លឹបបីសាចក្រហមហើយ ដោយកិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករសញ្ជាតិអេស្ប៉ាញនឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។ សារព័ត៌មាន The Telegraph រាយការណ៍ថា De Gea វ័យ 31 ឆ្នាំបានយល់ព្រមលើកិច្ចព្រមព្រៀងថ្មីមួយដែលរួមមានប្រាក់ខែគោលទាប និងការលើកទឹកចិត្តសម្រាប់គាត់ក្នុងការប្រកួតនានា។
2 years ago
លោក​គ្រូ Pep និយាយពីការប្រកួតទល់នឹង Madrid និងវិធី Madrid បញ្ឆោត Haaland
Kevin De Bruyne បានលុបចោលគ្រាប់បាល់បើកឆាកដ៏អស្ចារ្យរបស់ Vinicius Junior ជាមួយនឹងគ្រាប់បាល់នៅពាក់កណ្តាលតង់ទីពីរ និងបញ្ចប់លទ្ធផល ១ ទល់នឹង​ ១​ នៅជើងទីមួយនៃ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្រុម​ទាំង​ពីរ​នឹង​ជួប​គ្នា​ម្តងទៀត​នៃ​ជើង​ទី​ពីរ​នៅ​កីឡដ្ឋាន Etihad នៅ​ថ្ងៃ​ពុធ ទី១៧ ខែ​ឧសភា។ លោក Pep Guardiola បានសង្ខេបការប្រកួតយ៉ាងខ្លីទៅកាន់ BT Sport ថា៖ “នៅពេលដែលយើងលេងកាន់តែល្អ ពួកគេរកគ្រាប់បាល់បាន នៅពេលដែលពួកគេលេងកាន់តែល្អ យើងរកគ្រាប់បាល់បាន”។
2 years ago
Pep ចង់ឃើញកូនក្រុមលេងទល់នឹង​ Real Madrid ល្អដូចកាលលេងនៅថ្ងៃសៅរ៍
លោក Pep Guardiola សង្ឃឹមថា Manchester City អាចចម្លងពីភាពលេចធ្លោដែលពួកគេបានបង្ហាញទល់នឹង Leeds នៅពេលពួកគេជួបក្រុម Real Madrid នៅថ្ងៃអង្គារ។Man City បានរកបានគ្រាប់បាល់នាំមុខពីរគ្រាប់របស់ Ilkay Gundogan នៅកន្លះម៉ោងតង់ទីមួយ និងអាចស៊ុតបញ្ចូលទីបានច្រើនគ្រាប់ទៀត ដោយ Gundogan ខកខានការស៊ុតបាល់ពិន័យប៉េណាល់ទីមួយ ហើយ Erling Haaland បានស៊ុតចំបង្គោលទីពីរដងក្នុងចំណោមឱកាសល្អរបស់ពួកគេ មុនពេលដែលការវាយបកនៅនាទីទី៨៥ ដោយ Rodrigo បានធ្វើឱ្យពួកគេឈ្នះ ២-១។
2 years ago
វីរបុរសក្លឹប Barcelona អះអាងថា Ronaldo ត្រូវគេបោកបញ្ឆោតឱ្យចូលរួមជាមួយ Al Nassr ដោយសារលុយ
វីរបុរសក្លឹប Barcelona លោក Rivaldo បានអះអាងថា Cristiano Ronaldo ត្រូវបានគេបោកបញ្ឆោតឱ្យចូលរួមជាមួយក្រុម Al Nassr ជាមួយនឹងប្រាក់ដ៏ច្រើនដែលបានផ្តល់ជូន។ គាត់ជឿថាកីឡាករព័រទុយហ្គាល់មិនរីករាយនឹងជីវិតនៅអារ៉ាប៊ីសាអូឌីតទេ ហើយចង់ឱ្យ Lionel Messi គិតឲ្យបានម៉ត់ចត់មុននឹងពិចារណាផ្លាស់ប្តូរទីនោះ។ Ronaldo បានចូលរួមជាមួយ Al Nassr នៅដើមរដូវកាលនេះ បន្ទាប់ពីកិច្ចសន្យារបស់គាត់នៅ Manchester United ត្រូវបានបញ្ចប់។ គាត់បានស៊ុតបាល់បញ្ចូលទី ១២គ្រាប់មកទល់នឹងពេលនេះ ហើយកំពុងព្យាយាមជួយក្រុមរបស់គាត់ឱ្យឈ្នះពានរង្វាន់លីគ។
2 years ago
សែន ចាន់ឬទ្ធីគុន ដេញវាយ 5 ទឹកពេញតែលទ្ធផលបានត្រឹមខកចិត្ត
កាលពីយប់ថ្ងៃទី 6 ខែឧសភា ឆ្នាំ 2023 កីឡាករ សែន ចាន់ឬទ្ធីគុន ឬយើងបានស្គាល់ថាជា Thiago Teixeira បានធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី ដើម្បីប្រកួតក្នុងកម្មវិធីមួយមានឈ្មោះថា Keto Labs ។ ដោយក្នុងនោះកីឡាករ សែន ចាន់ឬទ្ធីគុន ត្រូវស្ថិតនៅក្នុងគូដណ្តើមខ្សែរក្រវ៉ាត់ផងដែរ ។
2 years ago
Neymar Jr ចុច Like ការបង្ហោះ Instagram រិះគន់តារាឆ្នើម Kylian Mbappe
ថ្មីៗនេះ ខ្សែប្រយុទ្ធ Neymar Jr. របស់ក្លឹប Paris Saint-Germain (PSG) បានចុច Like ការបង្ហោះ Instagram រិះគន់ Kylian Mbappe។ វីដេអូខ្លីនោះក៏​បាន​អះអាង​ថា Mbappe ជា​ម្ចាស់​ក្លឹប​គឺ​អាក្រក់​បំផុត។ថ្មីៗ​នេះ ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​រង​ការ​តវ៉ា​ និងស្រែកចំអក បណ្តេញចេញពីក្លឹប ពីសំណាក់​អ្នក​គាំទ្រ។ ពួកគេបានប្រមូលផ្តុំគ្នានៅមុខផ្ទះរបស់គាត់ក្នុងទីក្រុង Bougival ប្រទេសបារាំង ដើម្បីសម្តែងការមិនសប្បាយចិត្តរបស់ពួកគេ។ វីដេអូខាងលើដែលថា Neymar បានចុច Like បានការពារគាត់ និង Messi ដោយសរសេរអះអាងថា៖ “ជំនួសឱ្យការតវ៉ាប្រឆាំងនឹងការគ្រប់គ្រងដ៏អាក្រក់ អ្នកគាំទ្រនៅតែបន្តតវ៉ាប្រឆាំងនឹង Neymar និង Messi ទៅវិញ”។
2 years ago
ឲ្យតែ Messi ព្រម គាត់នឹងទទួលបានប្រាក់ពលកម្មលើស Ronaldo ពីរដង
Lionel Messi ត្រូវបានគេរាយការណ៍ថាសម្រេចចាកចេញពី Paris Saint Germain ក្រោយចប់រដូវកាលនេះ ហើយពេលនេះទទួលបានសំណើរនៅលើតុ ដែលមានតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពីក្លឹប Al Hilal របស់ Saudi Pro League។ អ្នកជំនាញការផ្ទេរកីឡាករ Fabrizio Ramano បានអះអាងមុននេះថា ទំនាក់ទំនងរវាងម្ចាស់ជើងឯក World Cup និង PSG បានបែកបាក់ទាំងស្រុង បន្ទាប់ពីតារារូបនេះបានធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីតដោយគ្មានការអនុញ្ញាត។Romano ឥឡូវនេះបានរាយការណ៍ថាក្រុម Al Hilal របស់អារ៉ាប៊ីសាអូឌីតបានដាក់សំណើរជាផ្លូវការដែលមានតម្លៃ ៣៥០លានផោន ក្នុងមួយឆ្នាំ។ ប្រសិនបើព្រមទទួលយក វានឹងធ្វើឱ្យ Messi ក្លាយជាអត្តពលិកដែលរកចំណូលបានច្រើនជាងគេបំផុតក្នុងពិភពលោក ដោយលើសដៃគូប្រជែងកាន់ឆ្នាំ របស់គាត់ Cristiano Ronaldo ដែលបច្ចុប្បន្នកំពុងកាន់កាប់វា។
2 years ago
Paris Saint Germain នឹងធ្វើរឿងមួយនេះប្រសិនបើ Sergio Ramos ចង់បន្តស្នាក់នៅ
ប្រធានក្លឹប Paris Saint-Germain លោក Nasser Al-Khelaifi ត្រូវបានគេរាយការណ៍ថាចង់ឱ្យ Sergio Ramos កាត់បន្ថយប្រាក់ឈ្នួលពាក់កណ្តាលប្រសិនបើគាត់ចង់បន្តនៅក្លឹបលើសពីរដូវក្តៅ។​ខ្សែការពារកណ្តាលសញ្ជាតិអេស្ប៉ាញរូបនេះត្រូវបានចុះហត្ថលេខាលើការផ្ទេរដោយឥតគិតថ្លៃពី Real Madrid នៅរដូវក្តៅឆ្នាំ 2021។ មួយវិញទៀតកិច្ចសន្យារបស់ Ramos នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយបើយោងតាម ​​El Nacional លោក​ Al-Khelaifi បានស្នើសុំឱ្យគាត់កាត់បន្ថយប្រាក់ឈ្នួលរបស់គាត់ពាក់កណ្តាល។
2 years ago
ឯកឧត្តម សៅ សុខា ប្រកាសធ្វើរឿងមួយនេះប្រសិនបើក្រុមជម្រើសជាតិកម្ពុជាមិនអាចឆ្លងផុតពូលបាន
ការប្រកួត Sea Games ឆ្នាំ 2023 កម្ពុជាគឺត្រូវធ្វើជាម្ចាស់ផ្ទះស្វាគនម៍ក្រុមភ្ញៀវមកពីគ្រប់ទិសទីជាច្រើនប្រទេសក្នុងតំបន់អាស៊ានជាមួយនឹងការប្រកួតកីឡាជាច្រើនប្រភេទ ។ ដោយក្នុងនោះវិញ្ញាសារបាល់ទាត់ផ្នែកបុរសអាយុក្រោម 22 ឆ្នាំគឺជាការប្រកួតដ៏គួរអោយចាប់អារម្មណ៍មួយក្នុងវិញ្ញសារជាច្រើនប្រភេទ ។​ កម្ពុជាបានហ្វឹកហាត់ជាយូរមកហើយដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួត Sea Games ។ យ៉ាងណាមិញក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជា បានដាក់គោលដៅដើម្បីឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ជាតិដ៏ធំមួយនេះ ដោយក្នុងនោះបួនក្រុមទៀតនៅក្នុងពូល A រួមមាន ឥណ្ឌូនេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា និង ទីម័រខាងកើត ។
2 years ago
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport