List News
Manchester City បានកំណត់តម្លៃខ្លួនកីឡាករឆ្នើមម្នាក់ចំពេលមានការចាប់អារម្មណ៍ពី Barcelona
កាលពីរដូវក្តៅមុនកីឡាករ Bernardo Silva ចង់ចាកចេញពី Manchester City ដើម្បីទៅចូលរួមជាមួយ Barcelona ប៉ុន្តែក្លឹបបាន បានប្រាប់កីឡាករសញ្ជាតិព័រទុយហ្គាល់ថាក្លឹបនឹងមិនអនុញ្ញាតឱ្យគាត់ចាកចេញនៅរដូវកាលនោះទេ ។ បន្ទាប់មកកាលពីខែមករា Barcelona ក៏បានទាក់ទងមកកាន់ Silva ម្តងទៀតប៉ុន្តែ Man City នៅតែទទូចថាគាត់នឹងនៅតែជាផ្នែកមួយនៃក្រុមរបស់ពួកគេរហូតដល់រដូវក្តៅនេះ ។
2 years ago
ល្ងាចនេះ ក្រុមជម្រើសជាតិ U22 កម្ពុជា និងជួមជាមួយហ្វីលីពីន និងក្រុមមីយ៉ាន់ម៉ា ជួបទីម័រខាងកើត បន្តដណ្តើម ៣ពិន្ទុ
នាល្ងាចថ្ងៃទី២ ខេឧសភា ឆ្នាំ២០២៣នេះ ជាការប្រកួតជើងទី២ ស្ថិតក្នុងពូល A ដែលក្រុមកម្ពុជា នឹងត្រូវជួបក្រុមហ្វីលីពីន ខណៈដែរក្រុម U22 មីយ៉ាន់ម៉ា ត្រូវជួបទីម័រខាងកើត នៅពហុកីឡដ្ឋានជាតិអូឡាំពិក សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣។ ក្រុម U22 មីយ៉ាន់ម៉ា ត្រូវជួបក្រុមទីម័រខាងកើត នៅវេលាម៉ោង៤៖០០នាទីរសៀល ហើយក្រុមម្ចាស់ផ្ទះកម្ពុជា ជួបក្រុមហ្វីលីពីន នៅវេលាម៉ោង៧៖០០នាទីយប់។ រំលឹកផងថា កាលពីប្រកួតទី១ ស្ថិតក្នុងពូល A ក្រុមជម្រើសជាតិ U22 កម្ពុជា កំពុងរកបាន ៣ពិន្ទុដោយស្មើគ្នាជាមួយក្រុម U22 ឥណ្ឌូនេស៊ី ដ្បិតក្រុមហ្វីលីពីន មិនទាន់មានពិន្ទុរាប់នោះទេ ក្រោយលេងចាញ់ ៣-០ ជាមួយឥណ្ឌូនេស៊ី ដោយឡែលក្រុម U22កម្ពុជា បានបំបាក់ក្រុមទីម័រខាងកើត ៤-០៕ សម្រួលផ្សាយ៖ កន ចំណាន
2 years ago
លោក Pep Guardiola បាននិយាយចំៗទៅកាន់កីឡាករសំខាន់ម្នាក់នេះរបស់គាត់
អ្នកចាត់ការក្រុម Manchester City លោក Pep Guardiola បានសារភាពថា ទោះបីជាលោកស្រឡាញ់ Ilkay Gundogan ក៏ដោយ ប៉ុន្តែលោកនឹងមិនអាចហាមឃាត់បាននោះទេ ប្រសិនបើកីឡាករអាល្លឺម៉ង់រូបនេះចង់ចាកចេញពី Etihad ។ កីឡាករ​ Gundogan អាយុ 32 ឆ្នាំកំពុងឈានចូលដល់ប៉ុន្មានខែចុងក្រោយនៃកិច្ចសន្យារបស់គាត់ដែលនឹងផុតកំណត់នៅក្នុងខែមិថុនា។ ខ្សែបម្រើសញ្ជាតិអាឡឺម៉ង់បានដើរតួយ៉ាងសំខាន់នៅក្នុងក្រុមរបស់លោក Guardiola ចាប់តាំងពីបានមកដល់ក្លឹបក្នុងឆ្នាំ 2016។
2 years ago
Real Madrid នឹងចំណាយទឹកប្រាក់ 12 លានអឺរ៉ូសម្រាប់តារាឆ្នើម AS Roma
យោងតាម សារព័ត៌មាន El Nacional បានឱ្យដឹងថា Real Madrid កំពុងសម្លឹងរកការចុះកិច្ចព្រមព្រៀងតម្លៃ 12 លានអឺរ៉ូសម្រាប់កីឡាករ Paulo Dybala ជាកីឡាករបម្រុងសម្រាប់ Karim Benzema ។ លក្ខខណ្ឌ​នៃការផ្ទេរចេញ​របស់ Dybala សម្រាប់​ក្រុម​អ៊ីតាលី AS Roma គឺ​២០​លាន​អឺរ៉ូ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ កិច្ចសន្យាបច្ចុប្បន្នរបស់ Benzema នឹងផុងកំណត់នៅចុងបញ្ចប់នៃរដូវកាល 2023-24 ។
2 years ago
កម្ពុជា និង ឥណ្ឌូនេស៊ី ទទួលបានជ័យជម្នះដូចគ្នាក្នុងថ្ងៃប្រកួតបើកឆាកពូល A
កាលពីល្ងាចម្សិលមិញក្រុមជម្រើសជាតិអាយុក្រោម 22 ឆ្នាំ កម្ពុជា និង ឥណ្ឌូនេស៊ី បានទទួលជ័យជម្នះរៀងខ្លួនក្នុងថ្ងៃប្រកួតបើកឆាកពូល A ដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិ អូឡាំពិក ។ គូបើកឆាកគឺជាការប៉ះគ្នារវាង ឥណ្ឌូនេស៊ី ទល់នឹង ហ្វីលីពីន ដោយឥណ្ឌូនេស៊ី បានផ្តួល ហ្វីលីពីន ក្នុងលទ្ធផល 3-0 ដណ្តើមបានបីពិន្ទុក្នុងការប្រកួតដំបូងរបស់ខ្លួន ។
2 years ago
តារាឆ្នើមម្នាក់នេះរបស់ Liverpool កំពុងត្រូវបាន Brighton ចាប់អារម្មណ៏
ក្រុម Brighton ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់ខ្សែបម្រើ James Milner របស់ Liverpool ដែលនឹងត្រូវផុតកុងត្រាក្នុងពេលឆាប់ៗនេះ។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះអាចចាកចេញក្នុងនាមជាភ្នាក់ងារឥតគិតថ្លៃនៅចុងបញ្ចប់នៃរដូវកាលនេះ។ លោក Jurgen Klopp ចង់រក្សាគាត់សម្រាប់រដូវកាលទី 9 ជាប់ៗគ្នានៅកីឡដ្ឋាន Anfield ប៉ុន្តែក្លឹបមិនបានបង្ហាញពីចេតនាផ្តល់ឱ្យគាត់នូវកិច្ចសន្យាថ្មីនោះទេ។
2 years ago
U22 ថៃអត់មានកីឡាករសំខាន់២រូបនៅ៣ប្រកួតដំបូង
លោក Issara Sritaro គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិថៃបង្ហើបថា កីឡាករសំខាន់២រូបមិនអាចជយយក្រុមបានទេក្នុងការប្រកួត៣លើកដំបូងនៃវគ្គនៃវគ្គចែកពូលបាល់ទាត់បុរសសុីហ្គេម ។ បទបញ្ញាត្តិកីឡាករបាល់ទាត់បុរសសុីហ្គេមលើកទី៣២ កំណត់ថា ក្រុមនីមួយៗអាចចុះឈ្មោះកីឡាករផ្លូវការចំនួន២០នាក់ ហើយតម្រូវអោយអ្នកចាំទី២នាក់ ។ លើសពីនេះក្រុមត្រូវបានអនុញ្ញាតអោយកក់ទុកអ្នកចាំទីទី៣។ U22 ថៃ គ្រោងនឹងប្រើប្រាស់កីឡាករ១៨នាក់ក្នុង៣ប្រកួតដំបូង ខណៈរងចាំខ្សែប្រយុទ្ធ Teerasak Poeiphimai និងខ្សែបម្រើ Jonathan Khemdee មករួមកម្លាំងនៅពេលក្រោម តាមកាលវិភាគដែឡបានព្រមព្រៀងជាមួយ Port FC និង Ratchaburi FC ។ U22 ថៃមិនចង់ខ្ជះខ្ជាយទេពកោសល្យរបស់កីឡាករពីររូបក្នុងដំណើរដណ្តើមមេដាយមាសសុីហ្គេម ។
2 years ago
Manchester United អាចនឹងនាំយកតារាឆ្មើមម្នាក់របស់ PSG
ក្លឹប Manchester United កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើកីឡាករ Neymar JR នេះ បើយោងតាម ​​Foot Mercato តាមរយៈ Sports Mole ។ ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​រូប​នេះ​មាន​ទម្រង់​លេង​ដ៏គួរ​ឱ្យ​ចាប់​អារម្មណ៍​មុន​ពេល​ដែរគាត់មាន​​របួស​កជើង​ដែល​ធ្វើ​ឱ្យ​​អវត្តមាន​ពេញ​មួយ​រដូវ​កាល។ មួយវិញទៀតកីឡាករ​វ័យ ៣១ ឆ្នាំ​បាន​ធ្វើព្យុះធ្វើភ្លៀងចាប់​តាំង​ពី​បាន​មក​ដល់​ទីក្រុង​ប៉ារីស​ក្នុង​ឆ្នាំ ២០១៧ ហើយគាត់​នៅ​សល់​កុងត្រា​ចំនួនពីរ​ឆ្នាំ​ទៀតសម្រាប់ក្លឹបអ្នកមាននៅបារាំង។
2 years ago
វាយសីសុីហ្គេមនៅកម្ពុជាថែមវិញ្ញាសាវាយកូចម្រុះ ៥ប្រទេសចូលរួម
គណៈកម្មការកីឡាវាយសីប្រចាំព្រឹត្តិការណ៍សុីហ្គេមនៅកម្ពុជាបានបន្ថែមនូវវិញ្ញាសាវាយជាគូរបុរសនារី លើកដំបូង ហើយមាន៥ប្រទេសចូលរួម ដូចជាម្ចាស់ផ្ទះកម្ពុជា, ទីម័រខាងកើត,ឡាវ,ប្រុ៊យណេ និងមីយ៉ាន់ម៉ា។ នេះជាលើកទីមួយហើយដែលខ្លឹមសារនេះត្រូលបានបញ្ជូលទៅក្នុងប្រព័ន្ធប្រកួតកីឡាវាយសីក្នុងពិធីបុណ្យកីឡាថ្នាក់តំបន់ ទ្វីប និងអូឡាំពិក។ មុននោះ កីឡាវាយសីក្នុងទ្វីបអាសុីនិងពិភពលោកក៏មានខ្លឹមសារសំខាន់គឺវាយ៥ដង ឈ្នះ៣ដង។ រួមទាំងវិញ្ញាសារបុរស វិញ្ញាសារឯកត្តជននារី វាយគូបុរស វាយគូររានី និងវាយគូរចម្រុះ ៉ លោក Khoa Trung kien ប្រធាននាយកដ្ឋានវាយសីនៃអគ្គនាយកដ្ឋានកីឡាបានចែករំលែកជាមួយZing
2 years ago
ទីតាំងចំនួន ៧ នៅភ្នំពេញដែលអាចទស្សនាបាល់ទាត់ក្នុង ព្រឹត្តិការណ៍ស៊ីហ្គេមដោយមិនចាំមានសំបុត្រ
ក្រោយទទួលបានប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ និងដើម្បីចូលរួមអបអរ សាទរព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រៀបចំផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២៣ នៅតាមទីតាំងចំនួន៧ដូចខាងក្រោម៖ ១.សួនច្បារមុខវត្តបទុមវតី ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ២.សួនច្បារមាត់ទន្លេទល់មុខភោជនីយដ្ឋានមេត្រូ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ៣.ក្នុងបុរីប៉េងហួតបឹងស្ងោរ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ៤.សួនច្បារមិត្តភាពក្បែរក្រសួងការពារជាតិ ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ៥.សួនច្បារទល់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ ស្ថិតនៅក្នុងសង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ ៦.សួនច្បារព្រះនាងប្រាជ្ញាបារមី ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ៧.ទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឫស្សីកែវ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ ក្រុមជម្រើសជាតិកម្ពុជា​ U22 នឹងត្រៀមប្រកួតបើកឆាកប៉ះជាមួយក្រុមជម្រើសជាតិទីម័រខាងកើត នៅថ្ងៃទី២៩ ខែមេសា វេលាម៉ោង ៧:០០ នាទីយប់ នៅពហុកីឡដ្ឋានជាតិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម វិញ្ញាសារបាល់ទាត់ផ្នែកបុរស ខណៈក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ក៏នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិហ្វីលីពីន វេលាម៉ោង ៤:០០នាទីរសៀល ពូល A វគ្គសន្សំពិន្ទុ៕
2 years ago
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport