List News
សមាជិក​ ទាំង៥២នាក់របស់កម្ពុជា ផ្នែកកីឡា​អត្តពលកម្ម ត្រៀមដណ្តើមមេដាយ នៅស៊ីហ្គេម
ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលព្រអរាជាណាចក្រកម្ពុជា បានទទួលសិទ្ធរៀបចំធ្វើជាម្ចាស់ផ្ទះ ហើយជាការរងចាំអស់រយៈពេល ៦៤ឆ្នាំរបស់ប្រជាជនទូទាំងប្រទេសកម្ពុជា ពេលនេះសល់តែ៩ថ្ងៃទៀតប៉ុណ្នោះដល់ពិធីបើកជាផ្លូវការណ៍ហើយ។សម្រាប់វិញ្ញាសារអត្តពលកម្ម ដែលជាវិញ្ញាសារមួយក្នុងចំណោមប្រភេទវិញ្ញាសារ ចំនួន៣៧វិញ្ញាសារ នឹងត្រូវប្រកួត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដោយកម្ពុជាមានប្រតិភូ និងអត្តពលិកសរុបចំនួន ៥២នាក់ ដើម្បីត្រៀមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នាពេលខាងមុខ។
2 years ago
លោក Lampard និយាយអ្វីខ្លះពី Pochettino ពាក់ព័ន្ធនឹងការអាចមកដឹកនាំ Chelsea ?
ក្រុមតោខៀវ Chelsea កំពុងស្វែងរកគ្រូបង្វឹកថ្មីបន្ទាប់ពីចែកផ្លូវគ្នាជាមួយ Graham Potter កាលពីដើមខែនេះ ។ ខណៈអតីតអ្នកចាត់ការ Tottenham លោក Pochettino កំពុងតែកៀកនឹងក្លាយជាអ្នកចាត់ការថ្មីនៅ Stamford Bridge ។ មុនពេលប៉ះគ្នាជាមួយ Brentford នៅយប់នេះលោក Lampard ត្រូវបានសួរអំពីទំនាក់ទំនងរបស់ក្លឹបពាក់ព័ន្ធនឹងគ្រូបង្វឹក Mauricio Pochettino ។ ដោយលោក Lampard បាននិយាយថា " ខ្ញុំមិនបានចូលរួមក្នុងការពិភាក្សាអំពីអនាគតរបស់អ្នកចាត់ការទេ " ។ " ស្ថិតនៅដំណាក់កាលនេះវាជាការរំពឹងទុកទាំងអស់ វាជារឿងធម្មតាទេ ។
2 years ago
Valentin Castellanos បង្ហាញពីអារម្មណ៍របស់ខ្លួនក្រោយស៊ុតចូល Real Madrid បានបួនគ្រាប់
កីឡាករ​ Castellanos បានជួយអោយ Girona ទទួលជ័យជម្នះ 4-2 លើក្រុម Real Madrid កាលពីថ្ងៃយប់មិញ ដោយស៊ុតបញ្ចូលទីបាន 4 គ្រាប់ម្នាក់ឯងដែលធ្វើឱ្យគាត់ស៊ុតបញ្ចូលទីបាន 11 គ្រាប់ហើយនៅក្នុងរដូវកាលនេះ ។ គ្រាប់​បាល់​ទាំង​បួន​គ្រាប់​របស់​គេ បានធ្វើអោយគេក្លាយជាកីឡាករដែល​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​ទល់​នឹង Real Madrid ក្នុង​មួយ​ប្រកួត​ក្នុង​ការ​ប្រកួត​លីគ​កំពូល​របស់​អេស្ប៉ាញ​ចាប់​តាំង​ពី​ឆ្នាំ 1947 មកម្ល៉េះ ។
2 years ago
ចាញ់ Newcastle 6-1 ថ្ងៃមុន Tottenham Hotspur ដកគ្រូបង្វឹកចោលដូចស្ពៃ
កាលពីចុងខែមិនាកន្លងទៅនេះក្លឹប Tottenham Hotspur បានសម្រេចចិត្តបញ្ចប់តំណែងលោក Antonio Conte បន្ទាប់ពីការខកចិត្តមួយចំនួនចំពោះការដឹកនាំរបស់គាត់ ។ នឹងបានតែងតាំងលោក Cristian Stellini ជាគ្រូបង្វឹកបណ្តោះអាសន្ន ។ យ៉ាងណាមិញកាលពីយប់ថ្ងៃទី 23 ក្នុងការប្រកួតជុំទី 32 ក្នុងក្របខ័ណ្ឌ Premier League ក្រុម Tottenham Hotspur បានភ្លាត់ចាញ់ក្រុមសារិកាព្រៃ Newcastle យ៉ាងអាម៉ាស់ក្នុងលទ្ធផល 6-1 ។
2 years ago
Chelsea កាន់តែកៀកជិតតែងតាំងលោក Pochettino ជាអ្នកចាត់ការថ្មី
បន្ទាប់ពីការសម្រេចចិត្តរបស់ Julian Nagelsmann ក្នុងការដកខ្លួនចេញពីដំណើរការ Chelsea បានផ្តោតលើអតីតគ្រូបង្វឹក Tottenham និងរៀបចំការពិភាក្សាបន្ថែមទៀតជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីស្វែងរកអ្នកស្នងតំណែងជាអចិន្ត្រៃយ៍របស់ Graham Potter។
2 years ago
មិន​ដែល​កើត​មាន​ទេ Manchester Derby នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ FA Cup ចុះ​បើ​ឈ្នះ តើ​កីឡាករ​មា្នក់ៗ​បាន​ប្រាក់​ប៉ុន្មាន?
​បន្ទាប់​ឆ្លង​កាត់​វគ្គ​ជម្រុះ​ចម្រាញ់​អស់​កាល​ជា​ច្រើន​ខែ ទី​បំផុត​យើង​ក៏​សម្រេច​រក​បាន ២ ក្លឹប ឆ្ពោះ​មក​ការ​ប្រកួត​ចុង​ក្រោយ​ ដណ្តើម​ពាន​ FA Cup ហើយ​សារ​នេះ ក៏​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ត​ពាន​មាន​អាយុ​កាល​ចំណាស់​ជាង​គេ ១៥២ ឆ្នាំ ដែល​ជំនួប Manchester Derby បាន​កើត​ឡើង។ បិសាច​ក្រហម Man Utd បាន​ឆ្លង​ភាព​តានតឹង​ទល់​គូ​ប្រជែង Brighton ដល់​ថែម​ម៉ោង​ស៊ុត​ប៉េណាល់ទី​កាត់​សេចក្តី ទម្រាំ​រក​ឃើញ​អ្នក​ឈ្នះ ជាមួយ​លទ្ធផល ៧-៦។ រី​ឯ​សំពៅ​មាស City ហាក់​ឆ្លង​បាន​ធូរ ទោះ​បន្ធូរ​ដៃ​ឲ្យ​ Sheffield ជាមួយ​ការ​យក​ឈ្នះ ៣-០ កាល​ពី​វគ្គ​មុន។ កាលបរិច្ឆេទ​ជួប​គ្នា​រវាង​ក្លឹប​មក​ពី​ទីក្រុង Manchester ទាំង​ពីរ នឹង​ធ្វើ​ឡើង​នា​វេលា​ម៉ោង ០៩:០០ នាទី​យប់ ​ថ្ងៃ​ទី ០៣ ​មិថុនា ក៏​នឹង​មាន​ផ្សាយ​បន្ត​ផ្ទាល់​លើ​ទំព័រ CTS Sports ម្ល៉េះ​ក៏​កុំ​ភ្លេច​ចុច Follow ទុក​ស្រែក​ហ៊ោ​ម្នាក់​មួយ​ឲ្យ​ហើយ​ទៅ។
2 years ago
កីឡាករ 02 រូបរបស់ Chelsea ដែល Barcelona ចង់បាននៅរដូវក្ដៅនេះ
យោងតាមប្រភព ​​Mirror បានអោយដឹងថាក្លឹប Barcelona នៅតែមានសង្ឃឹមក្នុងការចុះហត្ថលេខាលើកីឡាករ N'Golo Kante និង Emerick Aubameyang នៅរដូវក្តៅនេះ។ ខ្សែបម្រើសញ្ជាតិបារាំងវ័យ 32 ឆ្នាំ Kante អាចចាកចេញក្នុងនាមជាភ្នាក់ងារឥតគិតថ្លៃនៅចុងបញ្ចប់នៃរដូវកាលនេះ បើទោះបីជាក្រុមតោខៀវកំពុងពិភាក្សាជាមួយគាត់អំពីកិច្ចព្រមព្រៀងថ្មីក៏ដោយ។ ក្លឹបអ្នកមានបុណ្យ ទំនង​ជា​ត្រៀម​ខ្លួន​រួច​រាល់​ហើយ ប្រសិន​បើ​គាត់​មិនព្រមស្នាក់នៅ Chelsea បន្ត។មួយវិញទៀតពួកគេក៏សង្ឃឹមថាក្រុមតោខៀវនឹងបញ្ចប់កិច្ចសន្យារបស់ Aubameyang នៅរដូវក្តៅនេះដើម្បីជួយសម្រួលដល់ការផ្ទេរដោយឥតគិតថ្លៃទៅកាន់ទឹកដី Camp Nou ។ កីឡាករអន្តរជាតិហ្គាបុងអាយុ 33 ឆ្នាំរូបនេះបានចូលរួមជាមួយក្លឹបយក្សនៅអង់គ្លេសពីក្លឹប Barcelona ក្នុងកិច្ចសន្យារយៈពេល 2 ឆ្នាំក្នុងខែកញ្ញា។ ចាប់តាំងពីពេលនោះមក គាត់មិនសូវបានលេងជាទៀងទាត់នោះទេសម្រាប់ក្លឹបថ្មីរបស់គាត់ ដោយចាប់ផ្តើមត្រឹមតែ 10 ប្រកួតប៉ុណ្ណោះក្នុងការប្រកួតនៅរដូវកាលនេះ។
2 years ago
កីឡាករឆ្នើមរបស់ Chelsea ម្នាក់អាចនឹងចាកចេញក្រោយបញ្ចប់រដូវកាលក្រោយ
កីឡាករ Mateo Kovacic នឹងឈានចូលដល់ 12 ខែចុងក្រោយនៃកិច្ចសន្យារបស់គាត់នៅ Stamford Bridge នៅរដូវក្តៅនេះ ហើយភាគរយនៃការបន្តរកុងត្រាថ្មីហាក់កើតឡើងតិចតួចបំផុត ដែលបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងច្រើនពីក្រុមធំៗនៅ Premier League ។ Chelsea គ្រោងនឹងធ្វើតាមផែនការថ្មីរបស់ពួកគេ
2 years ago
លំដាប់ A ថៃសន្លប់បីនាក់ផ្ទួនៗគ្នាតែម្តង
កាលពីម្សិលមិញនៅសង្វៀន ONE Championship កីឡាករថៃពីររូបដែលគេហៅថាលំដាប់ A របស់ថៃ គឺកីឡាករ Saemapetch និងកីឡាករ Nong O Gaiyanghadao ដែលជាតារាប្រចាំសង្វៀន ONE បានសន្លប់ផ្កាប់មុខទាំងពីនាក់តែម្តង ។ ដោយក្នុងនោះកីឡាករ Saemapetch បានប្រកួតចាញ់កីឡាករ Brazil ក្នុងទឹកទីមួយ ខណៈដែលកីឡាករ Nong O បានប្រកួតចាញ់កីឡាករ អស់គ្លេសក្នុងទឹកទីមួយដូចគ្នា នឹងបានរបូតខ្សែរក្រវ៉ាត់ ONE Championship ផងដែរ ។ មិនទាន់អស់ទេកាលពីព្រឹកមិញថ្មីៗនេះ តារាប្រចាំសង្វៀន Thai Fight គឺកីឡាករ ប៉ ត​ ថ ក៏បានសន្លប់ក្នុងទឹកទីមួយដូចគ្នានៅសង្វៀន Thai Fight ដែលធ្វើឡើងនៅប្រទេសអ៊ីតាលី ក្រោមថ្វីដៃកីឡាករសញ្ជាតិសែប៊ី​ ។
2 years ago
Real Madrid បានបន្តកុងត្រាថ្មីដល់តារាឆ្នើមម្នាក់របស់ក្លឹប
កិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករ Toni Kroos នឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែ Real Madrid តែងតែចង់ឱ្យគាត់បន្តស្នាក់នៅ ហើយការពិភាក្សាលើកិច្ចព្រមព្រៀងថ្មីឥឡូវនេះត្រូវបានបញ្ចប់ ។ Toni Kroos មានជម្រើសផ្សេងទៀតជាមួយនឹងការផ្តល់ប្រាក់ដ៏ធំពីអាមេរិកខាងជើង និងមជ្ឈិមបូព៌ា ប៉ុន្តែគាត់ចង់បន្តស្នាក់នៅក្នុងប្រទេសអេស្ប៉ាញ ។ ប្រភពពី 90នាទីបានអោយដឹងថា Kroos បានយល់ព្រមលក្ខខណ្ឌលើការបន្តរយៈពេលមួយឆ្នាំនៅ Santiago Bernabeu ដែលនឹងធ្វើឱ្យគាត់ឈានចូលរដូវកាលទីដប់ជាមួយនឹងក្លឹបបន្ទាប់ពីបានចាកចេញពី Bayern Munich ក្នុង 2014 ។
2 years ago
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport