List News
Bruno Guimaraes ប្រាប់ឈ្មោះកីឡាករ 04 រូបដែលគាត់ប្រាថ្នាចង់លេងជាមួយបំផុត ?
កីឡាករ Bruno Guimaraes បានដាក់ឈ្មោះវីរបុរស Premier League ចំនួន 04 នាក់ដែលគាត់ប្រាថ្នាចង់លេងជាមួយជាទីបំផុត។ ត្រលប់ទៅកាន់ខែមករា កាលពីឆ្នាំ 2022 Bruno Guimaraes បានសម្រេចចាកចេញពីក្លឹប Olympique Lyon របស់បារាំងទៅកាន់ក្លឹប Newcastle United របស់អង់គ្លេសក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ 40 លានផោន។
1 years ago
កីឡាករ Cole Palmer បានសារភាពថាគេមិនដែលចង់ចាកចេញពី Manchester City នោះទេ
ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិអង់គ្លេសរបស់តោខៀវ Chelsea បានសារភាពថាគាត់មិនដែលចង់ចាកចេញពី Manchester City នោះទេ ។ កីឡាករវ័យ 21 ឆ្នាំរូបនេះបានរីករាយជាមួយនឹងរដូវកាលដ៏ជោគជ័យជាមួយ Manchester City ក្នុងរដូវកាល 2022/2023 ដែលពេលនោះនោះមេឃខៀវបានឈ្នះពានបីក្នុងមួយរដូវកាល ។ យ៉ាងណាក៏ដោយបន្ទាប់ពីនោះ Palmer បានផ្លាស់មកកាន់ទឹកដី Stamford Bridge យ៉ាងគួរអោយភ្ញាក់ផ្អើលជាទីបំផុត ។
1 years ago
មិត្តល្អត្រូវចេះជួយគ្នាក្នុងគ្រាមានអាសន្ន!! Neymar JR បានធ្វើរឿងដ៏គួរឲ្យគោរពមួយទៅកាន់ Dani Alves
កីឡាករ Neymar JR បានធ្វើរឿងដ៏គួរឲ្យសរសើរមួយទៅកាន់កីឡាករ Dani Alves ដែលកំពុងតែប្រឈមមុខនឹងការចោទប្រកាន់តាមផ្លូវច្បាប់ទាក់ទងនិងរឿងរំលោភបំពានផ្លូវភេទ។ ខ្សែប្រយុទ្ធរបស់ក្លឹប Al Hilal រូបនេះត្រូវបានគេឲ្យដឹងថា បានផ្តល់លុយចំនួន 150,000 អឺរ៉ូទៅឱ្យ Dani Alves ដើម្បីជួយគាត់សម្រាប់ទូទាត់ការចំណាយនានាដែលត្រូវប្រើប្រាស់ក្នុងសំណុំរឿងមួយនេះ។
1 years ago
Gerard Pique ប្រកាសចូលមកលេងបាល់ទាត់វិញ
កីឡាករសញ្ជាតិអេស្ប៉ាញដែលបានប្រកាសចូលនិវត្តន៍ពីបាល់ទាត់កាលពីខែវិច្ឆិកា ឆ្នាំ2022 កន្លងទៅគឺលោក Gerard Pique បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ថា គាត់និងវិលត្រឡប់មកកាន់វិស័យបាល់ទាត់វិញក្នុងឆ្នាំ 2024 នេះនិងត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលតួនាទីជាគ្រូបង្វឹក។
1 years ago
អតីតមិត្តរួមក្រុម Messi មួយរូបទៀត អាចនឹងចូលរួមជាមួយ Inter Miami
ក្រុម Inter Miami ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកកំពុងតែពង្រឹងក្រុមកាន់តែខ្លាំងជាងមុន បន្ទាប់ពីមានការចូលរួមពីអតីតសមាជិកក្រុម Barcelona កីឡាករ Lionel Messi កីឡាករ Sergio Busquets កីឡាករ Jordi Alba និងកីឡាករ Luis Suarez។ ព័ត៌មានចចាមអារ៉ាមក៏បន្ថែមទៀតដែរថា ក្រុម Inter Miami នឹងបន្តនាំចូលអតីតកីឡាកររបស់ក្រុម Barcelona ជាបន្តទៀត។
1 years ago
Alexander-Arnold កំពុងតែមានបញ្ហានេះនៅ Liverpool
ខ្សែការពារស្លាបស្តាំកីឡាករ Trent Alexander-Arnold កំពុងតែមានបញ្ហារបួសត្រង់ជង្គង់ ដោយរបួសនេះនឹងធ្វើឱ្យរូបគេអវត្តមានពីការប្រកួតជាច្រើនសប្តាហ៍ នេះបានតាមការនិយាយដោយលោក Pepijn Lijnders ជំនួយការគ្រូបង្វឹកកាលពីថ្ងៃអង្គារនេះ។
1 years ago
ខ្សែបម្រើ Federico Valverde បានច្រានចោលរឿងមួយនេះហើយ
ខ្សែបម្រើ Federico Valverde របស់ក្លឹប Real Madrid បានច្រានចោលនៃការចាកចេញពី Real Madrid ហើយទៅចូលរួមជាមួយ Saudi Pro League ។ លីកដែលសម្បូរសាច់ប្រាក់មួយនេះបានចុះហត្ថលេខាលើកីឡាករដែលមានគុណភាពខ្ពស់ជាច្រើនមកពីជុំវិញពិភពលោកក្នុងឆ្នាំ 2023 ហើយឈ្មោះរបស់ Valverde ក៏បានកើនឡើងផងដែរ។ មួយវិញទៀតកីឡាកររូបនេះបានបិទគំនិតបែបនេះ ដោយអះអាងថា លុយមិនមែនជាកត្តាសម្រេចចិត្តសម្រាប់គាត់ទេ។
1 years ago
Man City គ្រោងប្រជែងជាមួយ Man Utd និង Liverpool យកកីឡាករមួយរូបនេះ
យោងតាមសារព័ត៌មាន Mirror បានឱ្យដឹងថា ក្រុម Manchester City កំពុងរង់ចាំរហូតដល់ទីផ្សារដោះដូររដូវក្តៅឆ្នាំ២០២៤ ដើម្បីចុះកុងត្រាយកកីឡាករ Joshua Kimmich ពីក្រុម Bayern Munich ស្របពេលកីឡាកររូបនេះមិនបន្តកុងត្រាថ្មីជាមួយក្រុម Bayern Munich ឡើយ។ ព័ត៌មានចចាមអារ៉ាមដូចគ្នាបាននិយាយថា ក្រុម Bayern Munich ចង់បានយ៉ាងហោចណាស់ ៥០ លានផោនសម្រាប់កីឡាកររូបនេះ ប៉ុន្តែប្រសិនបើពួកគេរង់ចាំរហូតដល់ទីផ្សារដោះដូរកីឡាកររដូវក្តៅនោះ មានន័យថាកុងត្រារបស់កីឡាករ Joshua Kimmich នឹងត្រូវសល់តែ ១ ឆ្នាំ ហើយពួកគេនឹងត្រូវកាត់បន្ថយតម្លៃខ្លួនមកត្រឹម ២៥ លានផោនប៉ុណ្ណោះ។
1 years ago
មិនមែន Messi និង Ronaldo នោះទេប៉ុន្តែ Eduardo Camavinga ថាកីឡាករម្នាក់នេះទើបជា GOAT ពិតប្រាកដ
កីឡាករ Eduardo Camavinga ថ្មីៗនេះត្រូវបានគេដាក់ឲ្យជ្រើសរើសរវាង Lionel Messi និង Cristiano Ronaldo ថាតើមួយណាជា GOAT ពិតប្រាកដ ? ភ្លាមៗនោះ Camavinga បែរជាជ្រើសយកកីឡាករម្នាក់នេះទៅវិញ។
1 years ago
កីឡាករ Timo Werner អាចនឹងត្រូវជំនួសកីឡាករសំខាន់ម្នាក់នេះរបស់ Tottenham Hotspur
ការអត្ថាធិប្បាយរបស់អតីតខ្សែប្រយុទ្ធក្រុម Chelsea កីឡាករ Timo Werner អំពីប្រធានក្រុម Tottenham Hotspur កីឡាករ Heung Min-Son បានលេចឡើងចំពេលមានរបាយការណ៍អំពីការផ្ទេររបស់គាត់ទៅកាន់ក្រុម Spurs ក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ។ Werner វ័យ 27 ឆ្នាំបានជួបរដូវកាលដ៏ខកចិត្តមួយជាមួយ RB Leipzig ដោយបានត្រលប់ទៅក្លឹបBundesliga ពីក្រុមតោខៀវក្នុងឆ្នាំ 2022 ។
1 years ago
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport